បង្ហោះនៅថ្ងៃ ៖   Thursday, August 04, 2016

កម្ពុជា​បង្ហាញ​វត្តមាន​ជា​ផ្លូវការ ក្នុង​ពិធី​បង្ហូតទង់ជាតិ

  ប្រេ​ស៊ី​ល ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​ហ្គេម លើក​ទី​៣១ នៅ​ទីក្រុង​រី​យ៉ូ នៅ​ប្រទេស​ប្រេ​ស៊ី​ល ២០១៦​ បានធ្វើ​ពិធី​បង្ហូត ទង់ជាតិ តំណាង​ប្រ​ទស​នីមួយៗ ដែល​បានមក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក នៅ​ឆ្នាំ​២០១៦​នេះ​។

    ជាមួយគ្នានេះ​កម្ពុជា​ក៏បាន​បង្ហាញ​វត្តមាន គោរព​ទង់ជាតិ ក្នុងឱកាស​នោះដែរ ដោយមាន​ក្រុម​ប្រតិភូ នាយ បេសកកម្ម កីឡាករ កីឡា​ការ​នី សរុប​ចំនួន​១៦​នាក់ ខណៈ​កម្មវិធី​បើក​ជា​ផ្លូវការ​នឹង​ប្រារព្ធ​ធ្វើឡើង​យ៉ាង​អធិកអធម នា​ថ្ងៃទី​៥​សីហា ស្អែក​នេះហើយ​។​
    ការប្រកួត​កីឡា​អូឡាំពិក​ហ្គេម នា​រដូវក្ដៅ លើក​ទី​៣១​នេះ នឹង​ចាប់ផ្ដើម​ប្រកួត​ពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​២១ ខែសីហា នៅ​ទីក្រុង Rio de Janeiro នៃ​ប្រទេស​ប្រេ​ស៊ី​ល ដោយមាន​អត្ត​ព​លិ​ក ចូលរួម​សរុប​ជាង ១០,៥០០​នាក់ មកពី ២០៧​ប្រទេស នៅលើ​ពិភពលោក​។      
    ដោយឡែក​កម្ពុជា​បាន​បញ្ជូន​កីឡាករ កីឡាការិនី ចំនួន​៦​រូប លើ​៤​ប្រភេទ​កីឡា គឺ​ប្រភេទ​កីឡាហែលទឹក ២​រូប កីឡាករ ពូ សុវិជ្ជា និង​កីឡាការិនី ហែម​ថុ​ន វិ​ទិ​នី​, អត្តពលកម្ម ២​រូប កីឡាករ នី​កូ​ហ៊ី​រ៉ូ​ស៊ី និង​កីឡាការិនី លី​ណា​រី , ចំបាប់​ម្នាក់ កីឡាការិនី ចូ​វ សុធា​រ៉ា និង​កីឡា​តេ​ក្វាន់​ដូ​ម្នាក់ កីឡាការិនី ស៊ន សៀវ​ម៉ី ដែលជា​ក្តីសង្ឃឹម​តែ​១​មួយគត់​របស់​កម្ពុជា ក្នុងការ​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កម្រិត ពិភពលោក​មួយ​នេះ​។​
    ចំពោះ​ប្រាក់រង្វាន់​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក គឺ​បាន​ត្រៀម ទុក​សម្រាប់​មេដាយមាស ២​ម៉ឺន​ដុល្លារ​, មេដាយប្រាក់ ១.២០០០​ដុល្លារ និង​មេដាយ​សំរឹទ្ធ ៨​ពាន់​ដុល្លារ ហើយ បន្ថែម​ពីលើ​នោះ ក៏មាន​បណ្តា​ក្រុមហ៊ុន​ធំៗ​មួយចំនួនទៀត​ក៏បាន​ត្រៀម​ប្រាក់រង្វាន់​សម្រាប់​ ជ័យលាភី​នេះដែរ​។​
    សូមបញ្ជាក់ថា ការប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រេ​ស៊ី​ល​នេះ ក៏មាន​ការផ្សាយ​បន្ត​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ រស្មី​ហង្ស​មាស​ជា​រៀងរាល់ថ្ងៃ​ផងដែរ រហូតដល់​បញ្ចប់​ការប្រកួត​នៃ​ព្រឹត្តិការណ៍​នេះ​ទាំងមូល​រហូត ដល់ ថ្ងៃបិទ​ការប្រកួត នា​ថ្ងៃទី​២១ សីហា ខាងមុខនេះ​៕
ព័ត៌មានលំអិត »

Galaxy Note 7 ជា​ទូរស័ព្ទ​ល្អ​ដាច់​គេ​លើ​ពិភពលោក​?

ទូរស័ព្ទ Samsung ថ្មី​នេះ​អាច​ដោះ​សោបាន​ដោយ​គ្រាន់តែ​សម្លឹងមើល​ឱ្យចំ​វា​តែប៉ុណ្ណោះ​។ Galaxy Note 7 ថ្មី​នេះ​បំពាក់​ជាមួយ​បច្ចេកវិជ្ជា​ស្កែ​ន iris ដែល​ផ្គូរ​ផ្គង​ទម្រង់​ភ្នែក​របស់​អ្នក​ជាមួយ​អ្វីដែល​វា​ចាប់បាន​អំឡុងពេល​ ចាប់ផ្តើម​បើក​សោ​។
​    ​លក្ខណៈសម្បត្តិ​ថ្មី​នេះ​គឺ​សម្រាប់​ជំនួស​ការ​ស្កែ​ន​ក្រយៅដៃ ដែល​ដំណើរ​ការមិន​បានល្អ​ទេ ពេល​ម្រាមដៃ​សើម​។ ជាការ​ពិត លេខ​កូដ​សម្ងាត់ ៤ ខ្ទង់​នៅតែមាន​ប្រសិទ្ធភាព​ដដែល​។
   ​ក្រុមហ៊ុន Samsung បានធ្វើ​ការងារ​លើ​បច្ចេក​វិជ្ជា​ស្កែ​ន iris របស់ខ្លួន​រយៈពេល​ប្រហែល ៥ ឆ្នាំ ប៉ុន្តែ​ក្រុមហ៊ុន​និយាយថា អ្នក​គ្រាន់តែ​សម្លឹងមើល​មួយ​ភ្លែត​តែប៉ុណ្ណោះ​ដើម្បី​ដោះ​សោរ​ទូរស័ព្ទ​។
​    ​* លក្ខណៈសម្បត្តិ​ទូទៅ​របស់ Galaxy Note 7
​     ​១. Galaxy Note 7 ថ្មី​នេះ​មាន​អេក្រង់​កោង​ទំហំ ៥,៧ អ៊ី​ន ទម្ងន់ ១៦៩ ក្រាម អាច​បន្ថែម​កាត MicroSD ខាងក្រៅ​រហូតដល់​ទៅ ២៥៦ ជី​ហ្គា​បៃ​។ ទូរស័ព្ទ​នេះ​មាន​ពណ៌​ខ្មៅ ទឹកប្រាក់ មាស និង​ខៀវ​។
​    ​២. អេក្រង់​ថាច់​បំពាក់​ដោយ​បច្ចេកវិជ្ជា AMOLED និង​ប្រភេទ​កញ្ចក់ Corning Gorilla Glass 5​។
​     ​៣. មាន​រន្ធ​ដោត​សាក​ថ្ម​ប្រភេទ USB-C អង្គ​ចងចាំ​ទំហំ ៦៤ ជី​ហ្គា​បៃ​នៅ​ខាងក្នុង​ស្រាប់ (​អាចដាក់​ចម្រៀង​បាន ៧.០០០ បទ​) ជាមួយ RAM ទំហំ ៤ ជី​ហ្គា​បៃ​។
​    ​៤. ថ្ម​របស់​វា​គឺ​ប្រភេទ Li-Po 3500 កម្លាំង ៣.៥០០ មិ​ល្លី​អំពែរ​ម៉ោង ហើយ​តួខ្លួន​ទាំងមូល​អាច​ការពារ​ជ្រាប​ទឹក និង​មាន​ប៊ិក​មួយ​ហៅថា S Pen​។​
   ​Galaxy Note 7 នឹង​ចាប់ផ្តើម​លក់​នៅ​អាមេរិក​នៅ​ថ្ងៃទី ១៩ សីហា ហើយ​អ្នកទិញ​អាច​កុម្ម៉ង់​ទុក​មុន​បាន​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ប៉ុន្តែ​មិន​បញ្ចេញ​តម្លៃ​ឱ្យដឹង​នោះទេ​។ ហើយ​សម្រាប់​ឧបករណ៍​បំពាក់​នឹង​ភ្នែក​ដើម្បី​ដាក់​ទូរស័ព្ទ​នេះ​មើល​ផ្ទាល់​ ដូច​រោងកុន​ប្រភេទ Gear VR លក់​ក្នុងតម្លៃ ១០០ ដុល្លារ​នៅ​ថ្ងៃ ១៩ សីហា​ដូចគ្នា​៕

ព័ត៌មានលំអិត »

អង់គ្លេស​ចាប់ផ្តើម​សាងសង់​រង្វង់​មូល ៣ ជាន់​ដ៏​អស្ចារ្យ​!

  ​អង់គ្លេស​បានចាប់ផ្ដើម​សាងសង់​រង្វង់​មូល ៣ ជាន់​ដ៏​អស្ចារ្យ​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ហើយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Metro ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​៣ សីហា​។
​    ​រង្វង់​មូល​តម្លៃ ១០០ លាន​ដុល្លារ​នេះ​នឹង​ឃើញ​ផ្លូវ A19 រត់​ពីក្រោម​ផ្លូវ A1058 Coast Road ក្នុង​ទីក្រុង Tyneside​។​
​     ​គេ​សង្ឃឹមថា​រង្វង់​មូល​នេះ​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​រង្វង់​មូល​ដែលមាន​ឈ្មោះថា Tyne Tunnel នេះ​រំពឹង​សង់​រួច​ក្នុង​ឆ្នាំ ២០១៩៕


ព័ត៌មានលំអិត »

កំពុង​ប្រើ Telegram មែន​ទេ​? ពួក Hacker ប្លន់​បាន​គណនី​របស់​អ្នកប្រើប្រាស់ Telegram ដល់​ទៅ ១៥ លាន​នាក់​ឯណោះ​


   ​គណនី Telegram ជាង ១០ ត្រូវបាន​ធ្វើឱ្យ​ខូច ដោយ​នាំឱ្យ​លេចចេញ​លេខ​ទូរស័ព្ទ​របស់​អ្នកប្រើប្រាស់​ជាង ១៥ លាន​នាក់​។​
​     ​អ្នកស្រាវជ្រាវ​ពីរ​នាក់​បានចង្អុលបង្ហាញ​ពី​យុទ្ធនាការ​ការវាយប្រហា​រ​ នេះ និង​ព្រលយ​ពាក្យ​ថា​ក្រុម Rocket Kitten ជា​អ្នក​នៅ​ពីក្រោយ​រឿងនេះ​។​
​     ​កម្មវិធី​នេះ​មាន​ប្រជាប្រិយភាព​ច្រើន​ក្នុង​បណ្ដាល​ប្រទេស​នៅ​ មជ្ឈិមបូព៌ា និង​អាមេរិក​ឡាទីន​។ ប្រទេស​អ៊ឺ​រ៉ង់​មាន​អ្នក​ប្រើ​កម្មវិធី​រហូតដល់​ទៅ ២០ លាន​អ្នក​នាក់ ស្មើ ២០ ភាគរយ​នៃ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Telegram ទាំងមូល​។​
​    ​អ្នកស្រាវជ្រាវ​ជំនាញ​ខាង​ប្រព័ន្ធ​សុវត្ថិភាព​ឯករាជ្យ​លោក Collin Anderson និង Claudio Guarnieri បាន​រកឃើញ​ការរំលោភបំពាន​ប្រព័ន្ធ​សុវត្ថិភាព​នេះ ដែលមាន​ការបញ្ជាក់​ពីសារ SMS ដោយ​កម្មវិធី Telegram ដើម្បី​បន្ថែម​ឧបករណ៍​ថ្មី​ទៅលើ​គណនី​របស់​អ្នកប្រើប្រាស់​។ ពួក Hacker ជា​អ្នក​ចូលទៅ​កាន់កាប់​សារ SMS នោះ អាចដាក់​គណនី​នោះ​លើ​ឧបករណ៍​របស់ខ្លួន​បាន​យ៉ាង​ងាយ និង​លួច​ទិន្នន័យ​របស់​អ្នក​៕
ព័ត៌មានលំអិត »

រឿង សង្សារខ្ញុំក្រមំុកូន១

Advertising A1

អត្ថបទពេញនិយម

Advertising A2