បង្ហោះនៅថ្ងៃ ៖   Tuesday, August 09, 2016

លិខិតមិត្តអ្នកអាន៖​ អាណាព្យាបាលនិស្សិតម្នាក់​ រិះគន់សាស្ត្រាចារ្យមួយរូបនៅសាលាច្បាប់ ថាដូចជំនាន់ប៉ុលពត

(ភ្នំពេញ)៖ អាណាព្យាបាលនិស្សិតម្នាក់បានរិះគន់លោក អ៊ុន សក្កដា សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថា ជាមនុស្សគ្មានមនោសញ្ចេតនា និងពាក្យសម្ដីមិនសមរម្យខ្វះសីលធម៌ ដូចជំនាន់ប៉ុលពត ដែលមិនសក្ដិសមជាអ្នកអប់រំសិស្សឬនិស្សិត នោះឡើយ។
អាណាព្យាបាលនិស្សិត ឈ្មោះ រិទ្ធ មេត្តាអនុជ បានរៀបរាប់ថា និស្សិតរូបនេះមានជំងឺភ្នែកធ្ងន់ធ្ងរ ដែលទាមទារការព្យាបាលរយៈពេលយូរ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី និស្សិតរូបនេះបានតស៊ូទៅរៀន ដើម្បីបញ្ចប់ថ្នាក់ឆ្នាំទី២ ដើម្បីឈានទៅថ្នាក់ឆ្នាំទី៣ នៅសាលាច្បាប់នេះ។
ដោយសារស្ថានភាពជំងឺមានភាពមិនទៀងទាត់ ធ្វើឲ្យការសិក្សារៀនសូត្រមានបញ្ហាខ្លះៗ ពោលគឺពេលជំងឺមានសភាពធូរស្រាល ក៏បានទៅរៀនជាធម្មតា ហើយពេលជំងឺធ្វើទុក្ខ ដូចជា ស្រវាំងភ្នែក ឬ ឈឺចុកចាប់ភ្នែកខ្លាំងពេក ក៏ពុំបានទៅរៀនជាប់លាប់ទេ ទើបដាក់ពាក្យសុំច្បាប់ទៅគ្រូប្រចាំថ្នាក់ តែលោកគ្រូ អ៊ុន សក្កដា គឺជាមនុស្សគ្មានមនោសញ្ចេតនា ទាល់តែសោះ គឺ គិតតែចុះបញ្ជីអវត្តមានគ្មានច្បាប់ ជារៀងរហូត ដោយពុំមានការយោគយល់ និស្សិតដែលកំពុងមានជំងឺឡើយ។
តាមបទបញ្ជាផ្ទៃក្នុងបានកំណត់ថា និស្សិតអវត្តមាន៦ដង អាចប្រឡងសងបាន តែ៧ដងឡើងទៅមិនអាចប្រឡងសង បានទេ ពោលគឺ ត្រូវរៀនសង ឆ្នាំក្រោយវិញ។ ក្នុងនោះ និស្សិត រិទ្ធ មេត្តាអនុជ អវត្តមានចំនួន៧ដង ដោយសារតែលោក អ៊ុន សក្កដា មិនទទួលយកលិខិតសុំច្បាប់ទេ ទោះជាមានមូលហេតុជំងឺក៏ដោយ ហើយនៅពេលនិស្សិត រិទ្ធ មេត្តាអនុជ ទៅអង្វរ ដើម្បីប្រឡងសងវិញនោះ បែរជាត្រូវលោក អ៊ុន សក្កដា ប្រើពាក្យសម្តីមិនសមរម្យ បែបអសីលធម៌ និងបដិសេធការស្នើសុំប្រឡងសងវិញ របៀបដាច់ខាតដូចជំនាន់ប៉ុលពត ក្នុងអំឡុងឆ្នាំ១៩៧៥ យ៉ាងដូច្នោះដែរ។
យោងតាមសកម្មភាពបែបនេះ អាណាព្យាបាលនិស្សិត រិទ្ធ មេត្តាអនុជ បានសំណូមពរដល់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ជួយពិនិត្យមើលករណីនេះផង ដើម្បីឲ្យប្រាកដថា វិស័យអប់រំនៅកម្ពុជា គ្មានមនុស្សដូចលោក អ៊ុន សក្កដា ដែលគ្មានសីលធម៌ គ្មានមនោសញ្ចេតនា ដែលមិនសក្ដិសមធ្វើជាសាស្ត្រាចារ្យ នៅសាលាច្បាប់តទៅទៀតទេ។
អាណាព្យាបាលបានបញ្ជាក់ជូនបន្ថែមថា និស្សិត រិទ្ធ មេត្តាអនុជ ភេទស្រី មានទីលំនៅក្នុងខណ្ឌដង្កោ ដែលជិះម៉ូតូរយៈពេលជាងមួយម៉ោង ទើបដល់សាលាច្បាប់។ ចំណែកឪពុកទៀតសោត ជាមន្ត្រីនគរបាលចូលនិវត្តន៍ បានតស៊ូខិតខំរកលុយកាក់ឲ្យកូនរៀនសូត្រទាំងលំបាក បែរជាលោក អ៊ុន សក្កដា គ្មានមេត្តាធម៌ បន្តិចណាសោះ ដូចជាមនុស្សរស់នៅជំនាន់ប៉ុលពត យ៉ាងដូច្នេះដែរ៕

ព័ត៌មានលំអិត »

បង្ហោះនៅថ្ងៃ ៖   Thursday, August 04, 2016

ភ្លើង​ឆេះ​ផ្ទះមួយ​ខ្នង​នៅ​សង្កាត់​បឹង​សាឡាង


 ភ្នំពេញ ៖ មាន​ករណី​អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ហើយ​បាន​រលត់​វិញ បន្ទាប់ពី​មានការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ ហើយ​គ្រោះថ្នាក់​នេះ​បណ្តាល​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង និង​រោល​ឆ្លង​ខ្លះៗ​ដល់ផ្ទះ​២​នៅក្បែរនោះ​។​
    គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នា​វេលា​ម៉ោង១​រសៀល​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៦​នេះ អគ្គិភ័យ​ដែលបាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋនេះ ត្រូវបាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រើ​ទឹក​អស់​៤​គ្រឿង ហើយ​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​, មូលហេតុ​ដាក់​ការសង្ស័យថា ឆ្លង​ចរន្តអគ្គិសនី​៕
ព័ត៌មានលំអិត »

អាមេរិច៖ រថយន្តជាង១០គ្រឿងត្រូវបានលិច បន្ទាប់ពីទឹកកករលាយ

ទីក្រុងសឺណេវ៖ កាលពីថ្ងៃទី០៦កុម្ភៈថ្មីៗកន្លងទៅនេះ មានរថយន្តប្រមាណជាង១០គ្រឿងបានលិចចូលទៅក្នុងបឹងមួយ ដែលស្ថិតនៅក្នុងទីក្រុងសឺណេវនៃសហរដ្ឋអាមេរិច ខណៈពេលដែលទឹកកកក្នុងបឹងចាប់ផ្ដើមរលាយ។
យោងតាមប្រភពដដែលបានអោយដឹងថា ប្រជាជនអាមេរិកតែងតែប្រមូលផ្តុំគ្នាដើម្បីប្រារព្ធធ្វើពិធីបុណ្យអបអររដូវរងារនិងលេងល្បែងកំសាន្តជារៀងរាល់ឆ្នាំ។ មិនតែប៉ុណ្ណោះអ្នកដែលចូលរូមពិធីបុណ្យ តែងតែចតរថយន្តនៅលើទឹកកកនៃបឹងមួយនេះផងដែរ ប៉ុន្តែសំណាងមិនល្អ ខណៈពេលដែលពួកគេកំពុងតែប្រារព្ធពីធីស្រាប់មានរថយន្តជាច្រើនគ្រឿងត្រូវបានលិចចូលទៅក្នុងទឹក ហើយមានរថយន្តតែ៥គ្រឿងប៉ុណ្ណោះដែលត្រូវបានបើកឡើងលើគោកទាន់ពេលវេលា។


តាមប្រភពដដែលបានបន្ថែមថា ករណីលិចរងយន្តនេះមិនបង្កអោយមានមនុស្សស្លាប់នោះទេ ប៉ុន្តែមានរថយន្តជាង១០គ្រឿងត្រួវខូចខាត ហើយពេលនេះក្រុមអ្នកជួយសង្រ្គោះកំពុងតែស្រង់រថយន្តចេញពីទឹកបណ្តើរៗហើយ។
ព័ត៌មានលំអិត »

បង្ហោះនៅថ្ងៃ ៖   Friday, July 08, 2016

ដឹកឈើគ្មានត្រាប្រណីឡើយរៀងរាល់យប់


ដឹកឈើគ្មានត្រាប្រណីឡើយរៀងរាល់យប់រតនគិរី៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅស្រុកអូរយ៉ាដាវប្រាប់ឲ្យដឹងថា ជារៀងរាល់ថ្ងៃជាពិសេសនៅពេលយប់ពួកគាត់សង្កេតឃើញ
មានរថយន្ត ម៉ាកតាកូម៉ា១បាំងកន្លះជាច្រើនគ្រឿង ដឹកជញ្ជូនឈើប្រណិតឆ្ពោះ ទៅប្រទេសវៀតណាម តាមច្រករបៀងភូមិភិ ប៉ុន្តែពុំដែលឃើញ ជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ក្រាបនោះទេ។ ជាក់ស្តែងនៅវេលាម៉ោង១១៖១០នាទីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦នេះ រថយន្តម៉ាកតាកូម៉ា ពណ៌ស គ្មានស្លាកលេខផ្ទុកឈើប្រណិតពេញ ដឹកឆ្ពោះទៅប្រទេសវៀតណាម តាមច្រករបៀងភូមិភិ ស្ថិតក្នុងភូមិសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានដោយរលូន។ សមត្ថកិច្ចតូចតាចម្នាក់ ប្រចាំការផ្លូវជាតិលេខ៧៨ សូមមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថា ក្រុមឈ្មួញដឹកឈើប្រណិត ជារៀងរាល់យប់នេះ បានដោយរលូនដោយសារអំណាច ទឹកប្រាក់ផ្តល់ជូនអោយជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ជាច្រើនស្ថាប័នឈរប្រចាំការ បណ្តាក់គ្នាដូចខ្យង ក្នុងនោះមានទាំងសមត្ថកិច្ច ស្ពាយលិខិតបេសកម្មពីរាជធានីភ្នំពេញ ចុះមកបង្ក្រាបបទល្មើសព្រៃឈើខេត្តរតនគិរី តែពួកគាត់ បែរជានាំគ្នាធ្វើមេខ្មូតស៊ីឈើទៅវិញ។ ប្រភពពត៌មានដោយឡែកទៀតប្រាប់ឲ្យដឹងថា ថៅកែឈើជនជាតិវៀតណាមចំនួន៣នាក់ ទី១ឈ្មោះ អាចាំង ទី២ឈ្មោះ អាយ៉ុង និងទី៣ឈ្មោះចែ ហ៊ាង បានផ្តល់លុយរាប់សែនដុល្លាអោយបក្សពួកដៃជើងជាថៅកែឈើខ្មែរប្រមូលទិញឈើពីតំបន់មួយចំនួនដូចជា ស្រុកតាវែង ស្រុកវ៉ើនសៃ ស្រុកអូរជុំ ស្រុកកូនមុំ និងស្រុកលំផាត់ជាដើម។ ទាក់ទិនទៅនឹងក្រុមឈ្មួញប្រើប្រាស់រថយន្តតាកូម៉ា ជាច្រើនគ្រឿងដឹកឈើប្រណិត ចេញតាមច្រករបៀងភូមិភិ ស្ថិតក្នុងឃុំសេសាន ស្រុកអូរយ៉ាដាវ ដោយគ្មានការទប់ស្កាត់នេះដែរ មជ្ឈមណ្ឌលពត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺពីសមត្ថកិច្ចណាម្នាក់ ប្រចាំការផ្លូវជាតិលេខ៧៨បានទេ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦នេះ។ គួររំលឹកផងដែរថាកន្លងមកថ្មីៗសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាអោយអាជ្ញាធរខេត្ត មានព្រំប្រទល់ជាប់ជាមួយ ប្រទេសជិតខាងអោយបិទច្រករបៀង ប៉ុន្តែសម្រាប់ខេត្តរតនគិរី អាជ្ញាធរ និងជំនាញរដ្ឋបាលព្រៃឈើឃុបឃិតគ្នា ឲ្យក្រុមឈ្មួញខ្មែរ និងវៀតណាមដឹកជញ្ជូនឈើទៅវិញ៕
ព័ត៌មានលំអិត »

បំពុលឆ្កែងាប់២ក្បាល លួចម៉ូតូអស់២គ្រឿង


បំពុលឆ្កែងាប់២ក្បាល លួចម៉ូតូអស់២គ្រឿង នៅស្រុកបាកាន
ពោធិ៍សាត់៖ យ៉ាងហោចណាស់ឆ្កែ របស់ប្រជាពលរដ្ឋចំនួន ២ក្បាលងាប់ ដោយសាក្រុមចោរ ដាក់ថ្នាំបំពុលរួចចូលលួច ម៉ូតូអស់២គ្រឿង នៅយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុចចំបក់ ត្រង៉ែង ស្ថិតក្នុងភូមិអូរ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។ មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្រុមចោរដែលដាក់ថ្នាំ បំពុលឆ្កែងាប់ចំនួន២ក្បាល រួចចូលលួចម៉ូតូអស់២គ្រឿង គឺម៉ូតូម៉ាកសេ១២៥ ស៊េរី២០១៥ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1F-3974 និងមួយគ្រឿងទៀត ម៉ូតូម៉ាកវេវអាល់ ហ្វាស៊េរី ២០១៥ពណ៌ខ្មៅពាក់ ស្លាកលេខពោធិ៍សាត់ 1G-3038 ជាកម្មសិទ្ធិរបស់ ប្រជាពលរដ្ឋឈ្មោះ ហ៊ែល ហួរ ភេទប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិកើតហេតុ ខាងលើ ។ មន្ត្រីនគរបាលបន្តថា មុនពេលកើតហេតុម្ចាស់ម៉ូតូ បានគេងលង់លក់ ហើយដាក់ម៉ូតូ ក្រោមផ្ទះក្បែរគ្រែ ដោយមិនដឹងពីសកម្មភាព របស់ក្រុមចោរ ដែលដាក់ថ្នាំបំពុលឆ្កែ ចូលលួចម៉ូតូតាំងពី ពេលណាឡើយ។ លុះវេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃទី២ខែកក្កដា ឆ្នាំ២០១៦ ទើបដឹងខ្លួនមិនឃើញ ម៉ូតូទាំង២គ្រឿង និងងើបហៅគ្នា រកមើលឃើញឆ្កែងាប់២ក្បាល ទៀតក៏ប្ដឹងសមត្ថកិច្ច ជួយស្រាវជ្រាវតាមរក។ គួរម្លឹកថាកាលពីយប់ថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ក៏មានករណីចោរចូលលួចម៉ូតូ ត្រង់ចំណុចផ្ទះប្រជាពលរដ្ឋស្ថិតនៅ ភូមិព្រៃកន្ទួតឃុំតាលោស្រុក បាកានខេត្តពោធិ៍សាត់ ក្រុមចោរដាក់ថ្នាំ បំពុលឆ្កែងាប់១៣ក្បាល និងលួចម៉ូតូអស់១គ្រឿងផងដែរ៕
ព័ត៌មានលំអិត »

លោក កឹម សុខ នៅតែអវត្តមាននៅសាវនាការ

លោក កឹម សុខ នៅតែអវត្តមាននៅសាវនាការ

រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោ
 កឹម សុខា ពុំបានបង្ហាញវត្តមាននោះទេ ខណៈសភាស៊ើបសួរសាលាឧទ្ធរណ៍ ចាប់ផ្ដើមសវនាការចំពោះបទល្មើសបដិសេធក្នុងការចូលខ្លួន។ ប៉ុន្តែទោះបីយ៉ាងណា មេធាវីរបស់លោក កឹម សុខា បានចូលរួមសវនាការដើម្បីតតាំងនីតិវិធី។
គួររំលឹកថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ បដិសេធក្នុងការចូលខ្លួន តាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការកោះហៅពីរលើកមិនចូលបង្ហាញខ្លួន ដែលចាត់ទុកជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។
ជាមួយគ្នានេះព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ បានផ្ញើរបាយការណ៍បីទំព័រ ជូនដល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទាក់ទងនឹងការចោទប្រកាន់លើ លោក កឹម សុខា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ចាម៕
ព័ត៌មានលំអិត »

រឿង សង្សារខ្ញុំក្រមំុកូន១

Advertising A1

អត្ថបទពេញនិយម

Advertising A2