បង្ហោះនៅថ្ងៃ ៖   Saturday, August 06, 2016

អាហារផ្តល់គុណវិបត្តិ ដែលអ្នកម្តាយត្រូវប្រយ័ត្ន


ការបរិភោគតាមក្បួនភោជនាហារ សំខាន់ចំពោះអ្នកម្តាយ និងទារកក្នុងផ្ទៃណាស់  ព្រោះអាហារប្រភេទខ្លះអាចមានផលប៉ះពាល់ដល់រាងកាយ អាចធ្វើឱ្យអ្នកម្តាយឈឺថ្កាត់បាន  ដូច្នេះអ្នកម្តាយមានគភ៌ត្រូវតែប្រយ័ត្នប្រយែង យកចិត្តទុកដាក់ក្នុងរឿងការហូបចុកឱ្យបានកាន់តែខ្លាំងឡើង ។
ដូច្នេះហើយនៅពេលនេះ ហាស ហាស ហា សូមជំរាបជូននូវអាហារដែលអ្នកម្តាយមានគភ៌គួរប្រយ័ត្នដូចខាងក្រោម ៖
– គ្រំ ងាវ
ទោះវាជាអាហារដែលមានជាតិ អុីយ៉ូតខ្ពស់មែន  តែក៏មានបរិមាណកូលេស្តេរ៉ូលខ្ពស់ដែរ  ដូចជា គ្រំអយស័្ទរ  ងាវ  គ្រំចំពុះទា – ល – ។ អ្នកម្តាយដែលមានជាតិខ្លាញ់នៅក្នុងឈាមខ្ពស់ គួរតម តែបើសិនជាចង់ញ៉ាំខានមិនបាននោះ រឿងដែលត្រូវយកចិត្តទុកដាក់នោះគឺ រឿង ភាពស្រស់ថ្មី  ឆ្អិន  ស្អាតមានអនាម័យ ដើម្បីការពាររឿងមេរោគ  និងអាការរាករូស ។
– បន្លែឡើងទ្រើង ឬបន្លែវល្លិ៍
បន្លែត្រួយខ្ចីៗ ដូចជា ស្លឹកបាស ត្រួយម្រះ ត្រួយល្ពៅ សុទ្ធតែមានសារធាតុ ពូរីន (Purin) ខ្ពស់  នៅពេលរំលាយហើយ នឹងក្លាយជាអាស៊ីត យូរិក បើអ្នកម្តាយមានគភ៌កើតរោគឈឺសន្លាក់ដៃជើង ហើយញ៉ាំអាហារប្រភេទនេះ អាចនឹងធ្វើឱ្យអាការរោគកំរើកកាន់តែខ្លាំង ដូច្នេះពេលបរិភោគគួរបេះដើមដែលជាវល្លិ៍របស់បន្លែពពួកនេះចេញជាមុនសិនផង ។
– អាហារដែលមានរសជាតិខ្លាំង និងក្តៅហឹរ
អាហារមានរសជាតិខ្លាំងៗ ជាអាហារដែលអ្នកម្តាយមានគភ៌ជាច្រើនចូលចិត្ត  មិនថាតែជូរខ្លាំង  ហឹរខ្លាំង  ឬប្រៃខ្លាំងឡើយអាហារដែលមានរសជាតិខ្លាំងៗ ក្តៅហឹរ គឺជាអាហារដែលអ្នកម្តាយមានគភ៌គួរប្រយ័ត្នជាមួយនឹងផលប៉ះពាល់ដែលនឹងកើតឡើង ដូចជា រាក  ឈឺពោះ ហើយធ្ងន់ធ្ងរផងនោះអាចនឹងកើតការជ្រៀតជ្រែករបស់មេរោគផ្សេងទៀតផង ។
– អាហារស្ទើរឆៅ ស្ទើរឆ្អឹន និងអាហារកំប៉ុង
ក្បួនភោជនាហារដែលត្រឹមត្រូវបានធ្វើការណែនាំហើយថា សាច់សត្វគ្រប់ប្រភេទត្រូវចម្អិនឱ្យឆ្អិន ដើម្បីការពារមេរោគ និងសត្វល្អិត ចំណែកឯរឿងថាចង់ចម្អិនបែបណានោះ ស្រេចតែស្ទីលដែលម្នាក់ៗចូលចិត្ត ។ សម្រាប់អាហារកំប៉ុងវិញ មានសារជាតិអាហារដែលទទួលបានតិចជាងការចម្អិនស្រស់ៗ  ហើយមានការបន្ថែមសារធាតុតុបតែងអាហារច្រើន  ដូច្នេះបើមិនចាំបាច់ទេ គួរចៀសវាង ឬបើចង់ញ៉ាំវិញនោះ ត្រូវជ្រើសរើសយកអាហារកំប៉ុងណាដែលមានសុវត្ថិភាពបំផុត ដូចជាគ្មានស្នាមក្រពិត  កំប៉ុងឡើងច្រែះ  ហើមមានជាតិហ្កាសនៅខាងក្នុង ឬមានក្លិនផ្លែកៗជាដើម ។
– ភេស្ជជះ
ប្រភេទដែលមាន លាយកាហ្វេអុីន ដូចជា  ទឹកតែ  កាហ្វេ ទឹកភេស្ជជះកំប៉ុងជាដើម សុទ្ធតែជាភេស្ជជះដែលមិនត្រូវបានណែនាំឱ្យអ្នកម្តាយគភ៌ទទួលទានឡើយ ព្រោះគ្មានទទួលបានប្រយោជន៍អ្វីទាំងអស់ តែក៏មិនដល់ថ្នាក់ហាមដាច់ខាតនោះដែរ  គ្រាន់តែគួរញ៉ាំឱ្យបានសក្តិសម  គឺញ៉ាំឱ្យតិចបំផុត  តែបើញ៉ាំជាប់ជាប្រចាំ ឬញ៉ាំច្រើនៗនោះ នឹងមានផលប៉ះពាល់អាក្រក់ដល់ខ្លួនអ្នកម្តាយ និងកូនតូចផងដែរ ។
ជាពិសេសក្នុងត្រីមាសទី 2 និងទី 3 អ្នកម្តាយមានគភ៌គួរចៀសវាងអាហារប្រភេទម្សៅ ឬអាហារដែលមានជាតិស្ករច្រើនព្រោះអាចប្រថុយប្រថាននឹងសភាវទឹកនោមផ្អែមបាន៕
ព័ត៌មានលំអិត »

ការ​វិវឌ្ឍន៍របស់ទារកតាំង​ពីបង្ក​កំណើត​រហូត​ដល់ថ្ងៃកើត(មានវីដេអូ)



សូមទស្សនាវិដេអូខាងក្រោមនេះ​​ ៖


ព័ត៌មានលំអិត »

បង្ហោះនៅថ្ងៃ ៖   Friday, August 05, 2016

ជំងឺ​ប្រចាំកាយ​មិន​ហ៊ាន​បៀតបៀន​រាងកាយ​ទេ ប្រសិនបើ​លោកអ្នក​ពិសា​ទឹកដោះគោ​ម្សៅ​រមៀត​រាល់​យប់​

​ទឹកដោះគោ​ម្សៅ​រមៀត​ជា​ភេសជ្ជៈ​ប្រពៃណី​មួយ ផឹក​ដើម្បី​ជំរុញ​សុខភាព​របស់​អ្នក​។ ជាទូទៅ​គេ​ផឹក​វា​នៅមុន​ចូល​គេង ដើម្បី​ជួយ​ឱ្យ​ឆាប់​គេង​លក់ និង​ជួយ​ព្យាបាល​ជំងឺ​ពេល​អ្នក​កំពុង​គេង​លក់​ដូចជា ផ្ដាសាយ ឈឺបំពង់ក ពិបាក​រំលាយ​អាហារ ជំងឺរាគ​រុស បញ្ហា​ពោះវៀន​ដ៏​រំខាន ជំងឺ Crohn’s ឈឺចាប់​ពេល​មាន​រដូវ ឈឺក្បាល​និង​ជំងឺ​រលាក​សន្លាក់​។​​    ​ទឹកដោះគោរ​ម្សៅ​មៀត​នេះ​ក៏​អាច​ប្រឆាំងនឹង​ជំងឺមហារីក​ដូចជា មហារីក​សុដន់ ថ្លើម ពោះវៀនធំ និង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ហើយ​វា​ក៏​ជួយ​ដល់​ជំងឺ​ធា្ល​ក់​ទឹកចិត្ត ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ កម្ចាត់​ជាតិពុល​ចេញពី​ថ្លើម ជំរុញ​លំហូរ​ឈាម បង្កើនល្បឿន​ព្យាបាល​មុខរបួស បំបាត់​ការឈឺចាប់ ការពារ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង និង​ជួយ​ព្យាបាល​ជំងឺសរសៃប្រសាទ​។​

  •  អ្វីដែល​អ្នក​ត្រូវមាន​នោះ​គឺ​៖
​    ​- ទឹកដោះគោឆៅ​
​    ​- ម្សៅ​រមៀត​
​    ​- ម្រេច​បន្តិច​
​    ​- ឈើអែម​
​    ​- គ្រាប់​ក្រវ៉ា​ញ​
​    ​- ប្រេងដូង​
​    ​- ទឹកឃ្មុំ​
​    ​- ឆ្នាំង​
​    ​- ស្លាបព្រា​
​    ​- កែវ​
​    ​- ប្រដាប​ត្រង​
  • ​    ​ របៀប​ធ្វើ​៖
​    ​១. ចាក់​ទឹកដោះ​គោមួយ​កែវ​ចូលទៅក្នុង​ឆ្នាំង ហើយ​បើកភ្លើង​ចង្ក្រាន​ល្មម​។​
​    ​២. ដាក់​ម្សៅ​រមៀត ១/២ ស្លាបព្រា​កាហ្វេ​ចូលក្នុង​ឆ្នាំង​។​
​    ​៣. បន្ទាប់មក​ដាក់​ម្រេចខ្មៅ ១/៤ ស្លាបព្រា​កាហ្វេ​។​
​    ​៤. ដាក់​ឈើអែម ១ ដុំ​តូច​ចូល ឬ​ដាក់​ម្សៅ​ឈើអែម ១ ស្លាបព្រា​កាហ្វេ​។​
​    ​៥. ដាក់​គ្រាប់​ក្រវ៉ា​ញ​បកសំបក​ហើយ ចូល​មួយ​កូន​ពែងអាកោ​។​
​    ​៦. ដាក់​ប្រេងដូង ១/២ ស្លាបព្រា​កាហ្វេ​។​
​    ​៧. បិទ​គម្របឆ្នាំង និង​ដាំ​ឱ្យ​ពុះ ២-៣ នាទី​។​
​    ​៨. បន្ទាប់មក​យក​ប្រដាប់​ត្រង ត្រង​យកតែ​ទឹក​ផឹក​បាន​ហើយ​។​
​    ​៩. បន្ថែម​ទឹកឃ្មុំ​បន្តិច​ដើម្បី​មាន​រសជាតិ​ផ្អែម​។​
​    ​
​    ​ភេសជ្ជៈ​នេះ​ផឹក​មុន​ចូល​គេង​រៀងរាល់​ពេលយប់ ហើយ​លោក​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ដូច​រៀបរាប់​ខាងលើ​យ៉ាង​អ៊ីចឹង​។
ប្រភព៖ healthierwayoflife 
ព័ត៌មានលំអិត »

រឿង សង្សារខ្ញុំក្រមំុកូន១

Advertising A1

អត្ថបទពេញនិយម

Advertising A2