ដោយពេលនេះដេនី ខ្វាន់ ព្រមានចាត់ការតាមផ្លូវច្បាប់ចំពោះអ្នកនាងម៉េង កែវពេជ្ជតា ដែលចោទថា នាងគំរាមកំហែងសុវត្ថិភាពរបស់ខ្លួន។
សារព្រមានប្តឹងចំពោះអ្នកនាងម៉េង កែវពេជ្ជតា ពីនាងដេនី ខ្វាន់ នេះ បន្ទាប់ពីអ្នកនាង ម៉េង កែវពេជ្ជតា អះអាងប្រាប់អ្នកសារព័ត៌មានថា ជនអនាមិកដែលគំរាមកំហែងសុវត្ថិភាពរបស់នាងតាមរយៈហ្វេសប៊ុកនាពេល កន្លងមកនោះ គឺដៅទៅលើដេនី ក្វាន់ ។
ក្នុងខ្លឹមសារសម្ភាសន៍នោះ អ្នកនាងម៉េង កែវពេជ្ជតា បញ្ជាក់ថា បើដេនី ខ្វាន់
នៅតែបន្តឲ្យភ្លើងឆាបឆេះ នោះផ្លូវច្បាប់នឹងចៀសមិនផុតឡើយ ។ បើទោះជាដេនី
ខ្វាន់ ប្រើគណនីក្លែងក្លាយដើម្បីវាយប្រហារ និងគំរាមកំហែងចំពោះនាង
ដោយមិនបញ្ចេញអត្តសញ្ញាណក៏ដោយ ក៏សំណេរប្រមាថ និងការគំរាមកំហែងមកលើនាង
ត្រូវគេរកឃើញថាជាដេនី ខ្វាន់ ដោយមិនអាចប្រកែកបាន ។
ការចោទប្រកាន់នោះ ត្រូវតារាសម្តែងនាង ដេនី ខ្វាន់ ចាត់ទុកមិនមែនជាការណ៍ពិតទេដូច្នេះហើយនាងនឹងប្រើវិធានការ ផ្លូវច្បាប់ ដើម្បីឲ្យអ្នកនាងម៉េង កែវពេជ្ជតា សុំទោសនាងជាសាធារណៈ ។
សំណេរដែលដេន នីខ្វាន់ សរសេរបង្ហោះតាមហ្វេសប៊ុកនាថ្ងៃទី២៩ ខែមិថុនា ២០១៦ ថា «ខ្ញុំសូមអះអាងថា ខ្ញុំមិនបានពាក់ព័ន្ធរឿងសាររបស់ជនអនាមិកគំរាមកំហែងដែលគាត់បាន ចោទមកលើខ្ញុំទេ…អីុចឹងហើយខ្ញុំសូមឱ្យគាត់ចេញមុខ ទទួលខុសត្រូវលើការចោទប្រកាន់មកលើនាងខ្ញុំ ព្រោះពាក្យដែលគាត់និយាយនេះវាប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំខ្លាំង ណាស់ ។ ខ្ញុំមិនដឹងនោះទេថា គាត់ធ្លាប់មានសត្រូវប៉ុន្មាននាក់ ចុះហេតុអ្វីបានមកចោទលើខ្ញុំដោយគ្មានភស្តុតាងសូម្បីបន្តិច មនុស្សដូចខ្ញុំក្មេងមែនពិតប៉ុន្តែហ៊ានធ្វើគឺហ៊ានទទួល ហើយនាងខ្ញុំមិនមានពេលឈ្លោះដូចគាត់នោះទេ នាងខ្ញុំមានកាងាររបស់ខ្ញុំ ។ ខ្ញុំមិនចំណាយពេលវេលាទៅលើការឈ្លោះនោះទេ ព្រោះវាអត់ប្រយោជន៍ ណាមួយរឿងវាបានចប់តាំងពីថ្ងៃដែលខ្ញុំសូមទោសគាត់មកម្ល៉េះ អីុចឹងហើយគ្មានហេតុផលអ្វីដែលនាងខ្ញុំត្រូវទៅរវល់ទៀតនោះទេ ។ នាងខ្ញុំនឹងទាមទារតាមផ្លូវច្បាប់នឹងសុំឱ្យគាត់សូមទោសខ្ញុំជា សាធារណៈចំពោះការចោទប្រកាន់ដ៏ធ្ងន់មួយនេះ…»។
កន្លងមកអ្នកនាងម៉េង កែវពេជ្ជតា និងនាងដេនី ខ្វាន់ តែងតែបង្ហោះសារឌឺដង ផ្លែផ្កាដាក់គ្នាជាបន្តបន្ទាប់ ក្នុងនោះក៏មានប្រើពាក្យសម្តីអសុរោះផងដែរ ។ ជម្លោះនេះក្រោយពេលអ្នកនាងម៉េង កែវពេជ្ជតា រិះគន់ដេនី ខ្វាន់ ដែលស្លៀកពាក់សិចស៊ីហួសហេតុស្ទើរតែអាក្រាត ។
ប្រធានសមាគមសិល្បករខ្មែរ លោកសុះ ម៉ាច សម្តែងការព្រួយបារម្ភ ហើយអំពាវនាវដល់សិល្បករ-សិល្បការិនីខ្មែរ និងភាគីពាក់ព័ន្ធត្រូវយោគយល់ និងសហការល្អជាមួយគ្នា។ លោកសុះ ម៉ាច បញ្ជាក់ថា «បញ្ហាជម្លោះដែលបានកើតមាននេះ គួរតែសម្រួលគ្នាទៅ កុំឱ្យវែងឆ្ងាយទៅដល់តុលាការ វាគ្មានចំណេញអ្វីទេ! ហើយយើងនៅតែរក្សាបាននូវតម្លៃ និងសេចក្តីថ្លៃថ្នូររបស់យើង និងជាគំរូល្អ ប្រកបដោយតម្លាភាព ។ ខ្ញុំសង្ឃឹមថា ភាគីទាំងសងខាងយោគយល់គ្នាក្នុងរឿងនេះ» ។
លោកសុះ ម៉ាច អំពាវនាវឱ្យសិល្បករទាំងអស់រួបរួមគ្នា កុំបែកបាក់ បែងចែកបក្សពួក សូមនាំគ្នាធ្វើអ្វីដែលមានប្រយោជន៍ដល់សង្គមជាតិ និងសង្គមសិល្បៈ ៕