បង្ហោះនៅថ្ងៃ ៖   Tuesday, August 09, 2016

លិខិតមិត្តអ្នកអាន៖​ អាណាព្យាបាលនិស្សិតម្នាក់​ រិះគន់សាស្ត្រាចារ្យមួយរូបនៅសាលាច្បាប់ ថាដូចជំនាន់ប៉ុលពត

ព័ត៌មានថ្មីបំផុត
(ភ្នំពេញ)៖ អាណាព្យាបាលនិស្សិតម្នាក់បានរិះគន់លោក អ៊ុន សក្កដា សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថា ជាមនុស្សគ្មានមនោសញ្ចេតនា និងពាក្យសម្ដីមិនសមរម្យខ្វះសីលធម៌ ដូចជំនាន់ប៉ុលពត ដែលមិនសក្ដិសមជាអ្នកអប់រំសិស្សឬនិស្សិត នោះឡើយ។
អាណាព្យាបាលនិស្សិត ឈ្មោះ រិទ្ធ មេត្តាអនុជ បានរៀបរាប់ថា និស្សិតរូបនេះមានជំងឺភ្នែកធ្ងន់ធ្ងរ ដែលទាមទារការព្យាបាលរយៈពេលយូរ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី និស្សិតរូបនេះបានតស៊ូទៅរៀន ដើម្បីបញ្ចប់ថ្នាក់ឆ្នាំទី២ ដើម្បីឈានទៅថ្នាក់ឆ្នាំទី៣ នៅសាលាច្បាប់នេះ។
ដោយសារស្ថានភាពជំងឺមានភាពមិនទៀងទាត់ ធ្វើឲ្យការសិក្សារៀនសូត្រមានបញ្ហាខ្លះៗ ពោលគឺពេលជំងឺមានសភាពធូរស្រាល ក៏បានទៅរៀនជាធម្មតា ហើយពេលជំងឺធ្វើទុក្ខ ដូចជា ស្រវាំងភ្នែក ឬ ឈឺចុកចាប់ភ្នែកខ្លាំងពេក ក៏ពុំបានទៅរៀនជាប់លាប់ទេ ទើបដាក់ពាក្យសុំច្បាប់ទៅគ្រូប្រចាំថ្នាក់ តែលោកគ្រូ អ៊ុន សក្កដា គឺជាមនុស្សគ្មានមនោសញ្ចេតនា ទាល់តែសោះ គឺ គិតតែចុះបញ្ជីអវត្តមានគ្មានច្បាប់ ជារៀងរហូត ដោយពុំមានការយោគយល់ និស្សិតដែលកំពុងមានជំងឺឡើយ។
តាមបទបញ្ជាផ្ទៃក្នុងបានកំណត់ថា និស្សិតអវត្តមាន៦ដង អាចប្រឡងសងបាន តែ៧ដងឡើងទៅមិនអាចប្រឡងសង បានទេ ពោលគឺ ត្រូវរៀនសង ឆ្នាំក្រោយវិញ។ ក្នុងនោះ និស្សិត រិទ្ធ មេត្តាអនុជ អវត្តមានចំនួន៧ដង ដោយសារតែលោក អ៊ុន សក្កដា មិនទទួលយកលិខិតសុំច្បាប់ទេ ទោះជាមានមូលហេតុជំងឺក៏ដោយ ហើយនៅពេលនិស្សិត រិទ្ធ មេត្តាអនុជ ទៅអង្វរ ដើម្បីប្រឡងសងវិញនោះ បែរជាត្រូវលោក អ៊ុន សក្កដា ប្រើពាក្យសម្តីមិនសមរម្យ បែបអសីលធម៌ និងបដិសេធការស្នើសុំប្រឡងសងវិញ របៀបដាច់ខាតដូចជំនាន់ប៉ុលពត ក្នុងអំឡុងឆ្នាំ១៩៧៥ យ៉ាងដូច្នោះដែរ។
យោងតាមសកម្មភាពបែបនេះ អាណាព្យាបាលនិស្សិត រិទ្ធ មេត្តាអនុជ បានសំណូមពរដល់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ជួយពិនិត្យមើលករណីនេះផង ដើម្បីឲ្យប្រាកដថា វិស័យអប់រំនៅកម្ពុជា គ្មានមនុស្សដូចលោក អ៊ុន សក្កដា ដែលគ្មានសីលធម៌ គ្មានមនោសញ្ចេតនា ដែលមិនសក្ដិសមធ្វើជាសាស្ត្រាចារ្យ នៅសាលាច្បាប់តទៅទៀតទេ។
អាណាព្យាបាលបានបញ្ជាក់ជូនបន្ថែមថា និស្សិត រិទ្ធ មេត្តាអនុជ ភេទស្រី មានទីលំនៅក្នុងខណ្ឌដង្កោ ដែលជិះម៉ូតូរយៈពេលជាងមួយម៉ោង ទើបដល់សាលាច្បាប់។ ចំណែកឪពុកទៀតសោត ជាមន្ត្រីនគរបាលចូលនិវត្តន៍ បានតស៊ូខិតខំរកលុយកាក់ឲ្យកូនរៀនសូត្រទាំងលំបាក បែរជាលោក អ៊ុន សក្កដា គ្មានមេត្តាធម៌ បន្តិចណាសោះ ដូចជាមនុស្សរស់នៅជំនាន់ប៉ុលពត យ៉ាងដូច្នេះដែរ៕

ព័ត៌មានលំអិត »

បង្ហោះនៅថ្ងៃ ៖   Monday, August 08, 2016

មក​ដឹង​មូល​ហេតុ​ពិត ហេតុ​អ្វី​ ឈិន​ ឡុង​ដាក់​​​ឈ្មោះ Jackie Chan

គ្រាន់​តែ​ឮឈ្មោះ​Jackie​Chanគ្រប់​គ្នា​ប្រាកដ​ជា​ស្គាល់​ថា​​ជា​តារា​ ក្បាច់​គុន​ហុងកុង​ដែល​ល្បី​ច្រើន​​​ទសវត្សរ៍​មក​ហើយ។​ប៉ុន្តែ​កាល​ពី​ សប្ដាហ៍​មុន​Jackie​បាន​ទៅ​ដល់​ទីក្រុង​​ Sydney ​ប្រទេស​អូស្ត្រាលី​​និង​ ធ្វើ​កិច្ចពិភាក្សា​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​“Jackie​Chan​in​ Conversation”រៀប​ចំ​នៅ​មជ្ឈមណ្ឌល​សិល្បៈ​ Sydney​Opera​House​នឹង​បាន​ ប្រាប់​ពី​រឿងរ៉ាវ​ពិត​នៃ​ឈ្មោះ​របស់​ខ្លួន។


តារា​វ័យ​៦២​ឆ្នាំ​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​ដើម្បី​ត្រៀម​ថត​រឿង​ថ្មី​ ចំណងជើង​ថា​“Bleeding​Steel”។​ពេល​សម្ភាសន៍​Jackie​​បាន​ប្រាប់​ពី​ជីវិត​ ខ្លួន​មក​ដល់​ប្រទេស​អូស្ត្រាលី​ថា​លោក​មក​នៅ​​ប្រទេស​នេះ​តាំង​ពី​អាយុ​១៣​ ឆ្នាំ​​ដោយ​គ្មាន​ចេះ​ភាសា​អង់គ្លេស​ច្រើន​ទេ។​ពេល​មនុស្ស​ម្នាក់​នៅ​ទៅ​នោះ ​និយាយ​មក​​កាន់​លោក​លោក​​មិន​ដឹង​តប​ទៅវិញ​ដូចម្ដេច​ទេ។

ដោយ​សារ​តែ​ភាព​លំបាក​នៃ​ការ​សន្ទនា​ប្រចាំ​ថ្ងៃ​ឪពុក​Jackie​​បាន​ចុះ​ ឈ្មោះ​គេ​ឲ្យ​ចូល​រៀន​សាលា​រដ្ឋ​មួយ​ដើម្បី​ពង្រឹង​ភាសា​អង់គ្លេស​។​តារា​ ដែល​ចូលចិត្ត​សម្ដែង​ឈុត​គ្រោះ​ថ្នាក់​ដោយ​ខ្លួន​ឯង​នេះ​បាន​ប្រាប់​ឲ្យ​ដឹង ​ថា៖”​នៅ​សាលា​លោក​គ្រូ​បាន​សួរ​ខ្ញុំ​ថា​ឈ្មោះ​អ្វី?​ខ្ញុំ​តប​ថា​ខ្ញុំ​ ឈ្មោះ​Chan​Kong-San​។​ភ្លាម​នោះ​លោក​គ្រូ​និយាយ​ថា​ទេ​ឈ្មោះ​របស់​ប្អូន​គឺ ​Steven។​មិន​ដឹង​យ៉ាង​មិច​ខ្ញុំ​ក៏​និយាយ​​បាទ”។
ព័ត៌មានលំអិត »

បង្ហោះនៅថ្ងៃ ៖   Saturday, August 06, 2016

ចាំកាលបាន Download ទៀត Pokemon Go ចេញជាផ្លូវការនៅប្រទេសកម្ពុជាយើងហើយ

ក្តីប្រាថ្នារបស់ Fan Pokemon Go នៅកម្ពុជាបានសម្រេចដូចបំណងហើយ ប្រហែលជាមួយម៉ោងមុននេះ Pokemon Go បានធ្វើការប្រកាសចេញជាផ្លូវការ នៅកម្ពុជាសម្រាប់ App Store និង Play Store ។ គួរបញ្ចាក់ផងដែរ ថាពីមុនយើងធ្លាប់តែលេងលួចលាក់ ដាក់ Fake Location ទៀតទើបអាចលេងបាន តែចាប់ពីពេលនេះ ទៅអស់ក្តីបារម្ភហើយ គឺ ផែនទីនៅកម្ពុជាពិតៗចង់ដើរដល់ណាក៏បានដែរ តាមចាប់ Pokemon Go តាមក្តីបំណងរបស់អ្នក។ តោះចាប់កាលទៀតទាញយកទាំងអស់គ្នាភ្លាមទៅ 



ប្រសិនបើលោកអ្នកមិនអាចទាញយកតាមរយៈ តំណរខាងលើទាំងពីរនេះទេ សូមធ្វើការចូលទៅកាន់ App Store ឬ Play Store ដោយខ្លួនឯង និង ស្វែងរក Pokemon Go ប៉ុន្តែ Store របស់អ្នកត្រូវតែដាក់នៅប្រទេស Cambodia ទើបអាចលេងបាននៅកម្ពុជាត្រូវចាំអោយច្បាស់ វាជាចំនុចសំខាន់។ 


ព័ត៌មានលំអិត »

ថ្ងៃនេះ​ ៧១ឆ្នាំមុន អាមេរិក​ទម្លាក់​គ្រាប់​បរមាណូ​កម្ទេច​ទីក្រុង​ជប៉ុន​ហ៊ី​រ៉ូ​ស៊ី​ម៉ា​

ថ្ងៃ ៦ សីហា ឆ្នាំ​១៩៤៥ នៅ​ម៉ោង​ប្រហែល ២ ៖៤៥​នាទី​ព្រឹក (​ម៉ោង​ប្រទេស​ជប៉ុន​) យន្តហោះ​ទម្លាក់​គ្រាប់បែក B-29 អាមេរិក​មួយគ្រឿង​ឈ្មោះ Enola Gay បាន ហោះ​ចេញពី​កោះ​Tinian ដើម្បី​កម្ទេច​ទីក្រុង​ជប៉ុន ហ៊ី​រ៉ូ​ស៊ី​ម៉ា​។ យន្តហោះ​នេះ​បានធ្វើ​ដំណើរ​មកដល់​ទី​ក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា (Hiroshima) ​និង​ដាច់ចិត្ត​ទម្លាក់​គ្រាប់​នៅ​ម៉ោង​៨៖១៦​នាទី​ព្រឹក​។ រឿង​ដែល​រន្ធត់​បំផុត​នោះ​គ្រាន់តែ​គ្រាប់បែកបរមាណូ​ធ្លាក់​ដល់​ដី​ភ្លាម ទីក្រុង​ទាំងមូល​ខ្ទេច​ស្ទើរ​គ្មាន​សល់ ហើយ​មនុស្ស​ប្រហែល ៨​ម៉ឺន​នាក់​ស្លាប់​ភ្លាមៗ និង​មនុស្ស​ប្រហែល​៣៥០០០​នាក់​ទៀត​រងរបួស​ផងដែរ ។


គ្រាប់បែកបរមាណូ ​ដែល​សម្លាប់​មនុស្ស​រាប់សែន​នាក់​នៅ​ទីក្រុង ហ៊ី​រ៉ូ​ស៊ី​ម៉ា​ត្រឹម​ជា​គ្រាប់បែក​ទីមួយ ហើយ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា  Little Boy ។ បី​ថ្ងៃក្រោយ​ការទម្លាក់​គ្រាប់​នេះ គ្រាប់បែកបរមាណូ​មួយ​គ្រាប់​ទៀត​ត្រូវបាន​ទាហានជើងអាកាស​អាមេរិក​ទម្លាក់​ កម្ទេច​ទីក្រុង​ជប៉ុន ណាកាសាគី (Nagasaki)  ដែល​បណ្តាល​ឲ្យ​ប្រជាជន​រាប់ម៉ឺន​នាក់​ផ្សេងទៀត​ស្លាប់​យ៉ាង​អាណោច​អាធ​ម​។ ​
 
​គេ​ដឹង​ច្បាស់​ថា ការទម្លាក់​គ្រាប់បែក​ប្រល័យ​លោក​កម្ទេច​ទីក្រុង​ជប៉ុន​នេះ ជាការ​សម្រេចចិត្ត​ផ្ទាល់​របស់​ប្រធានាធិបតី​អាមេរិក Harry S. Truman ក្រោយ​ខឹង​ជប៉ុន​មិន​ព្រម​ចុះចាញ់​សង្គ្រាមលោកលើកទី​២​ដោយ​ឥត​លក្ខខណ្ឌ​តាម​ អ្វីដែល​ភាគី​សន្និសីទ​ក្រុង Potsdam បានទាមទារ​។​ប្រធានាធិបតី​យល់ថា ការទម្លាក់​គ្រាប់បែកបរមាណូ​ប្រឆាំង​ជប៉ុន​នេះ​នឹង​ការពារ​មិន​ឲ្យ​សង្គ្រាម ​រីក​រាលដាល និង​ការបាត់​បង់ជីវិត​មនុស្ស​កាន់តែច្រើន ប្រសិនជា​អាមេរិក​ត្រូវ​ប្រើប្រាស់​ទ័ព​វាយ​ឈ្លានពាន​ទឹកដី​ជប៉ុន​។ ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​រង​ការបំផ្លិចបំផ្លាញ​យ៉ាងដំណំ​ដោយ​គ្រាប់​ បរមាណូ​ពីរ​គ្រាប់ មេដឹកនាំ​ជប៉ុន​យល់ព្រម​ប្រកាស​លើក​ទង់ជ័យ​ស ចុះចាញ់​សង្គ្រាម​ដោយ​ឥត​លក្ខខណ្ឌ​មែន ប៉ុន្តែ​សង្គ្រាមលោកលើកទី​២​ចប់​ជា​ផ្លូវការ​នៅ​ដើមខែ​កញ្ញា​ឆ្នាំ ១៩៤៥​។​
 
​មកទល់​ពេល​បច្ចុប្បន្ននេះ នៅតែមាន​ការជជែក​ពិភាក្សាគ្នា​ជុំវិញ​ការទម្លាក់​គ្រាប់បែក​នេះ ដោយ​ខ្លះ​អះអាងថា ការទម្លាក់​គ្រាប់បែកបរមាណូ​ប្រឆាំង​ជប៉ុន​ជា​កំហុសឆ្គង​របស់​អាមេរិក ព្រោះ​អាមេរិក​អាចមាន​វិធី​ផ្សេងទៀត​ដើម្បី​ដាក់​គំនៀប​ឲ្យ​ជប៉ុន​ចុះចាញ់ ដោយ​មិនបាច់​ប្រើ​អាវុធ​ប្រល័យ​លោក​នេះឡើយ​។ យ៉ាងណា​ក៏ដោយចុះ ការប្រើប្រាស់​គ្រាប់បែក​អា​តូ​មិ​កនៅ​ជប៉ុន​ក្លាយជា​ប្រវត្តិសាស្ត្រ​និង​ រឿងរ៉ាវ​ខ្លោចផ្សា​សម្រាប់​ប្រជាជន​ជប៉ុន​និង​ពិភពលោក​។ ដូច្នេះ​ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ការប្រើប្រាស់​អាវុធ​នុយ​ក្លេ​អ៊ែរ​នេះ​មិនអាច​កើតមានឡើង​ជាថ្មី​ទៀតឡើយ​ នៅពេល​ខាងមុខ​។
​ទាក់ទិន​សោកនាដកម្ម​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​នេះដែរ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង​បំផុត​ដែល​អញ្ជើញ​ទៅ​គោរព​វិញ្ញាណ​ក្ខ័ ​ន្ធ​ប្រជាជន​ជប៉ុន​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ក្នុង​ ខែឧសភា​កន្លងទៅ ប៉ុន្តែ​លោក​មិនបាន​សុំ​អភ័យទោស​ចំពោះ​ការទម្លាក់​គ្រាប់បែក​នេះឡើយ​។ យ៉ាងណាមិញ លោក​បាន​ឆ្លៀត​ផ្ញើ​សារ​ទៅកាន់​មេដឹកនាំ​ឯទៀត​ជាពិសេស​ប្រទេស​ដែលមាន​អាវុធ​ នុយក្លេអ៊ែរ​ទប់ស្កាត់​ឲ្យ​មាន​កុំ​មានការ​សាយភាយ​ឬ​ឈានដល់​ប្រើប្រាស់​ អាវុធ​ប្រល័យ​លោក​នេះ​ជាថ្មីទៀត​។ ប្រជាជន​ជប៉ុន​សង្ឃឹមថា បណ្តា​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត​នឹងធ្វើ​តាម​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ហើយ​ជប៉ុន​ក៏​ប្តេជ្ញា​បន្ត​តួនាទី​ជាត​ស៊ូ​មតិ​ជំរុញ​ឲ្យ​មានការ​ធ្វើ​ឲ្យ​ ពិភពលោក​ក្លាយជា​ពិភព​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ថែម​ទៀតផង​៕
 
​ឯកសារពិគ្រោះ៖
-History.com
-Japan Times
ព័ត៌មានលំអិត »

ល្បី​ពេញ​សកល​លោក ទូរ​ទស្សន៍​កីឡា Fox Sports របស់​អាមេរិក ផ្សាយ​ពី​ប្រវត្តិ​កីឡា​ការិនី​ឆ្នើម​កម្ពុជា ស៊ន សៀវម៉ី

(ភ្នំពេញ)៖ កាន់តែល្បីថែមទៀត និងពិភពលោកស្គាល់កម្ពុជា កាន់តែច្បាស់ពីការរីកចម្រើននៃវិស័យកីឡារបស់កម្ពុជា តាម​រយៈ​ទូរ​ទស្សន៍​កីឡា​ដ៏​ល្បី​នៅ​ទូទាំង​ពិភព​លោក​របស់​រដ្ឋអា​មេរិក Fox Sports ដែលផ្សាយជាភាសាអង់គ្លេស ផ្សព្វផ្សាយពី ប្រវត្តិ​វីរៈ​កីឡា​ការិនី​តេក្វាន់​ដូ ស៊ន សៀវម៉ី នា​ពេល​ថ្មី​នេះ​។
ទូរទស្សន៍ដែលគ្របដណ្តប់នៃការផ្សាយស្ទើរតែ ៥ទ្វីប ជាភាសាអង់គ្លេស ២៤ម៉ោងជារៀងរាល់ថ្ងៃបានធ្វើការចាក់ផ្សាយ ពី​លទ្ធផល​ជ័យ​ជំនះ​របស់​កីឡាការិនី វ័យ​ទើប​តែ​២០​ឆ្នាំ កម្ពស់ ១.៨៣ម៉ែត្រ ស៊ន សៀវម៉ី ក្នុងខណៈដែលនាងហ្វឹកហាត់ ឈ្នះមេដាយនានានៅលើឆាកអន្តរជាតិ និងទទួលគ្រឿងឥស្សរយសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជាផងដែរ។

ការលើកយកពីប្រវត្តិរបស់ ស៊ន សៀវម៉ី មកធ្វើការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍របស់គេនេះ ស្របពេលដែល ពិភពកំពុងតែធ្វើការចាប់អារម្មណ៍ទៅ សៀវម៉ី ដែលត្រៀមនឹងប្រកួតប្រជែងយកមេដាយក្នុងកីឡាអូឡាំពិកហ្គេម នៅទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល ដែលត្រូវជួបកីឡាការិនីជើងខ្លាំងរបស់ប្រទេសហូឡង់ Oogink នៅថ្ងៃទី២០ ខែសីហាខាងមុខ ក្រោយពេលនាងឈ្នះមេដាយមាស នៃវគ្គជម្រុះ Olympic Games នៅប្រទេសហ្វីលីពីន តាំងពីខែមេសា ឆ្នាំ២០១៦។
ទូរទស្សន៍វ័យចំណាស់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៦ មក ក៏បានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយនឹងកីឡាការិនី ស៊ន សៀវម៉ី ផងដែរ និងមោទនភាព ចំពោះជាតិកម្ពុជាដែលមានរូបនាង ដោយនាងបានថ្លែងថា «ខ្ញុំស្អប់មនុស្សប្រុស ដែលវាយដំធ្វើបាបស្រីៗ។ មនុស្សប្រុសដែលខ្ញុំយកធ្វើជាអនាគត គឺបុរសឲ្យតម្លៃខ្ញុំ និងផ្តល់កិត្តិយសឲ្យខ្ញុំ... តែខ្ញុំមិន ទាន់គិតគូរទេ ព្រោះនៅរៀន»។ ជីវិតជួបព្យុះភ្លៀង ភ្លើងឆេះផ្ទះ ហើយឪពុកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ជីវភាពតោក យ៉ាកទម្រាំបានមកដល់ថ្ងៃនេះ។ សូមយុវជនទាំងអស់ខំតស៊ូ មិនត្រូវអស់សង្ឃឹមឡើយ៕



ព័ត៌មានលំអិត »

អាហារផ្តល់គុណវិបត្តិ ដែលអ្នកម្តាយត្រូវប្រយ័ត្ន


ការបរិភោគតាមក្បួនភោជនាហារ សំខាន់ចំពោះអ្នកម្តាយ និងទារកក្នុងផ្ទៃណាស់  ព្រោះអាហារប្រភេទខ្លះអាចមានផលប៉ះពាល់ដល់រាងកាយ អាចធ្វើឱ្យអ្នកម្តាយឈឺថ្កាត់បាន  ដូច្នេះអ្នកម្តាយមានគភ៌ត្រូវតែប្រយ័ត្នប្រយែង យកចិត្តទុកដាក់ក្នុងរឿងការហូបចុកឱ្យបានកាន់តែខ្លាំងឡើង ។
ដូច្នេះហើយនៅពេលនេះ ហាស ហាស ហា សូមជំរាបជូននូវអាហារដែលអ្នកម្តាយមានគភ៌គួរប្រយ័ត្នដូចខាងក្រោម ៖
– គ្រំ ងាវ
ទោះវាជាអាហារដែលមានជាតិ អុីយ៉ូតខ្ពស់មែន  តែក៏មានបរិមាណកូលេស្តេរ៉ូលខ្ពស់ដែរ  ដូចជា គ្រំអយស័្ទរ  ងាវ  គ្រំចំពុះទា – ល – ។ អ្នកម្តាយដែលមានជាតិខ្លាញ់នៅក្នុងឈាមខ្ពស់ គួរតម តែបើសិនជាចង់ញ៉ាំខានមិនបាននោះ រឿងដែលត្រូវយកចិត្តទុកដាក់នោះគឺ រឿង ភាពស្រស់ថ្មី  ឆ្អិន  ស្អាតមានអនាម័យ ដើម្បីការពាររឿងមេរោគ  និងអាការរាករូស ។
– បន្លែឡើងទ្រើង ឬបន្លែវល្លិ៍
បន្លែត្រួយខ្ចីៗ ដូចជា ស្លឹកបាស ត្រួយម្រះ ត្រួយល្ពៅ សុទ្ធតែមានសារធាតុ ពូរីន (Purin) ខ្ពស់  នៅពេលរំលាយហើយ នឹងក្លាយជាអាស៊ីត យូរិក បើអ្នកម្តាយមានគភ៌កើតរោគឈឺសន្លាក់ដៃជើង ហើយញ៉ាំអាហារប្រភេទនេះ អាចនឹងធ្វើឱ្យអាការរោគកំរើកកាន់តែខ្លាំង ដូច្នេះពេលបរិភោគគួរបេះដើមដែលជាវល្លិ៍របស់បន្លែពពួកនេះចេញជាមុនសិនផង ។
– អាហារដែលមានរសជាតិខ្លាំង និងក្តៅហឹរ
អាហារមានរសជាតិខ្លាំងៗ ជាអាហារដែលអ្នកម្តាយមានគភ៌ជាច្រើនចូលចិត្ត  មិនថាតែជូរខ្លាំង  ហឹរខ្លាំង  ឬប្រៃខ្លាំងឡើយអាហារដែលមានរសជាតិខ្លាំងៗ ក្តៅហឹរ គឺជាអាហារដែលអ្នកម្តាយមានគភ៌គួរប្រយ័ត្នជាមួយនឹងផលប៉ះពាល់ដែលនឹងកើតឡើង ដូចជា រាក  ឈឺពោះ ហើយធ្ងន់ធ្ងរផងនោះអាចនឹងកើតការជ្រៀតជ្រែករបស់មេរោគផ្សេងទៀតផង ។
– អាហារស្ទើរឆៅ ស្ទើរឆ្អឹន និងអាហារកំប៉ុង
ក្បួនភោជនាហារដែលត្រឹមត្រូវបានធ្វើការណែនាំហើយថា សាច់សត្វគ្រប់ប្រភេទត្រូវចម្អិនឱ្យឆ្អិន ដើម្បីការពារមេរោគ និងសត្វល្អិត ចំណែកឯរឿងថាចង់ចម្អិនបែបណានោះ ស្រេចតែស្ទីលដែលម្នាក់ៗចូលចិត្ត ។ សម្រាប់អាហារកំប៉ុងវិញ មានសារជាតិអាហារដែលទទួលបានតិចជាងការចម្អិនស្រស់ៗ  ហើយមានការបន្ថែមសារធាតុតុបតែងអាហារច្រើន  ដូច្នេះបើមិនចាំបាច់ទេ គួរចៀសវាង ឬបើចង់ញ៉ាំវិញនោះ ត្រូវជ្រើសរើសយកអាហារកំប៉ុងណាដែលមានសុវត្ថិភាពបំផុត ដូចជាគ្មានស្នាមក្រពិត  កំប៉ុងឡើងច្រែះ  ហើមមានជាតិហ្កាសនៅខាងក្នុង ឬមានក្លិនផ្លែកៗជាដើម ។
– ភេស្ជជះ
ប្រភេទដែលមាន លាយកាហ្វេអុីន ដូចជា  ទឹកតែ  កាហ្វេ ទឹកភេស្ជជះកំប៉ុងជាដើម សុទ្ធតែជាភេស្ជជះដែលមិនត្រូវបានណែនាំឱ្យអ្នកម្តាយគភ៌ទទួលទានឡើយ ព្រោះគ្មានទទួលបានប្រយោជន៍អ្វីទាំងអស់ តែក៏មិនដល់ថ្នាក់ហាមដាច់ខាតនោះដែរ  គ្រាន់តែគួរញ៉ាំឱ្យបានសក្តិសម  គឺញ៉ាំឱ្យតិចបំផុត  តែបើញ៉ាំជាប់ជាប្រចាំ ឬញ៉ាំច្រើនៗនោះ នឹងមានផលប៉ះពាល់អាក្រក់ដល់ខ្លួនអ្នកម្តាយ និងកូនតូចផងដែរ ។
ជាពិសេសក្នុងត្រីមាសទី 2 និងទី 3 អ្នកម្តាយមានគភ៌គួរចៀសវាងអាហារប្រភេទម្សៅ ឬអាហារដែលមានជាតិស្ករច្រើនព្រោះអាចប្រថុយប្រថាននឹងសភាវទឹកនោមផ្អែមបាន៕
ព័ត៌មានលំអិត »

5 រឿងរ៉ាវទាក់ទិងនឹងកាំភ្លើង នៅសហរដ្ឋអាមេរិក​ ដែលលោកអ្នកនឹងមិនជឿក៏អាចថាបានដែរ


ថ្ងៃមួយនៅក្នុងរដ្ឋ មីសស៊ូរី ខណៈពេលដែលក្មេងស្រីវ័យ9ឆ្នាំម្នាក់កំពុងតែគេងធ្វើកិច្ចការផ្ទះនៅលើ
គ្រែរបស់នាង សុខៗ គ្រាប់កាំភ្លើងអាថ៍កំបាំងមួយគ្រាប់បានហោះមកពីខាងក្រៅផ្ទះ មកត្រូវរូបនាង
រហូតដល់ស្លាប់បាត់បង់ជីវិត។ នេះគឺជាហេតុការណ៍មួយក្នុងចំណោមរាប់ម៉ឺនហេតុការណ៍ដែល
កើតឡើងដោយសារកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក ដែលការពិតទៅនៅមានរឿងរ៉ាវ និងស្ថិតិ
ដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនយ៉ាងទៀត ដែលថ្ងៃនេះ ហាស ហាស ហាសូមនាំយកមកជូន
មិត្តអ្នកអានបានអានទុកជាចំណេះដឹង និងជាការកំសាន្តដូចតទៅ៖

1 . បាញ់កាំភ្លើងក្នុងទីប្រជុំជន


ក្នុងឆ្នាំ 2015 មានការបាញ់កាំភ្លើងនៅក្នុងទីប្រជុំជនក្នុងប្រទេសអាមេរិកច្រើនដល់ទៅ 372 ដង មានអ្នករងរបួស 1.870 នាក់ និងស្លាប់ 475 នាក់ បើគិតជាមធ្យមភាគវិញនោះ គឺមានន័យថា មានការបាញ់កាំភ្លើងនៅក្នុងទីប្រជុំជនស្ទើរតែរៀងរាល់ថ្ងៃតែម្តង។ 

2 . បាញ់ក្នុងសាលារៀន


 ក្នុងឆ្នាំ 2015 មានរឿងក្តីដែលកើតចេញពីការបាញ់កាំភ្លើងនៅក្នុងសាលារៀនច្រើនដល់ទៅ 64 ដង ទាំងដែលសាលារៀនគួរតែជាទីកន្លែងមួយដែលនៅឆ្ងាយពីបទឧក្រិដ្ឋកម្មបែបនេះ។

3 . ត្រូវបានបាញ់ស្លាប់


មានមនុស្សចំនួន 13.286 នាក់ត្រូវបានស្លាប់ដោយសារការបាញ់នៅក្នុងប្រទេសអាមេរិកកាលពីឆ្នាំ 2015 និងមានអ្នករងរបួសច្រើនដល់ទៅ 26.819 នាក់ ដោយស្ថិតិទាំងនេះមិនរាប់ការធ្វើអត្ថឃាតដោយការបាញ់កាំភ្លើងឡើយ និងថែមទាំងនៅមានស្ថិតិដ៏គួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀតដូចជា កាំភ្លើងដែលត្រូវចោរលួចទៅបាត់នោះ មានតិចជាង 10 % ដែលត្រូវបានតាមរកឃើញមកវិញ និងកាំភ្លើងជាង 400 ដើមត្រូវបានលួចចេញពីក្នុងរថយន្ត និងគិតជាភាគរយគឺ 60 % លួចបានពីរថយន្តដែលមិនបានចាក់សោរ។

4 . ឃាតកម្មដោយប្រើកាំភ្លើងនៅក្នុងប្រទេសអាមេរិក

 
 អាមេរិកជាប្រទេសដែលមានអំពើឃាតកម្មដោយប្រើកាំភ្លើងច្រើនបំផុត ដោយស្ថិតិកាលពីឆ្នាំ 2012 បានបង្ហាញថា អំពើឃាតកម្មនៅក្នុងប្រទេសអាមេរិកដែលមានកាំភ្លើងចូលមកពាក់ព័ន្ធមានច្រើនដល់ទៅ 60% ខណៈដែលប្រទេស កាណាដា 31%  ប្រទេស អូស្រ្តាលី 18.2% និងចក្រភពអង់គ្លេសមានត្រឹមតែ 10% ប៉ុណ្ណោះ។

5 .ប្រៀបធៀបជាមួយសង្រ្គាម


ក្នុងចន្លោះឆ្នាំ 1968 រហូតដល់ 2011 មានមនុស្សដែលស្លាប់បាត់បង់ជីវិតដោយសារកាំភ្លើងច្រើនដល់ទៅ 1.4 លាននាក់ ដែលនេះជាចំនួនដែលខ្ពស់ជាងគ្រប់សង្រ្គាមទាំងអស់ដែលប្រទេសអាមេរិកមានចំណែកពាក់ព័ន្ធរួមជាមួយគេ។ 
ព័ត៌មានលំអិត »

រឿង សង្សារខ្ញុំក្រមំុកូន១

Advertising A1

អត្ថបទពេញនិយម

Advertising A2