ទូរស័ព្ទ Samsung
ថ្មីនេះអាចដោះសោបានដោយគ្រាន់តែសម្លឹងមើលឱ្យចំវាតែប៉ុណ្ណោះ។
Galaxy Note 7 ថ្មីនេះបំពាក់ជាមួយបច្ចេកវិជ្ជាស្កែន iris
ដែលផ្គូរផ្គងទម្រង់ភ្នែករបស់អ្នកជាមួយអ្វីដែលវាចាប់បានអំឡុងពេល
ចាប់ផ្តើមបើកសោ។
លក្ខណៈសម្បត្តិថ្មីនេះគឺសម្រាប់ជំនួសការស្កែនក្រយៅដៃ
ដែលដំណើរការមិនបានល្អទេ ពេលម្រាមដៃសើម។ ជាការពិត លេខកូដសម្ងាត់ ៤
ខ្ទង់នៅតែមានប្រសិទ្ធភាពដដែល។
ក្រុមហ៊ុន Samsung បានធ្វើការងារលើបច្ចេកវិជ្ជាស្កែន iris
របស់ខ្លួនរយៈពេលប្រហែល ៥ ឆ្នាំ ប៉ុន្តែក្រុមហ៊ុននិយាយថា
អ្នកគ្រាន់តែសម្លឹងមើលមួយភ្លែតតែប៉ុណ្ណោះដើម្បីដោះសោរទូរស័ព្ទ។
* លក្ខណៈសម្បត្តិទូទៅរបស់ Galaxy Note 7
១. Galaxy Note 7 ថ្មីនេះមានអេក្រង់កោងទំហំ ៥,៧ អ៊ីន ទម្ងន់ ១៦៩
ក្រាម អាចបន្ថែមកាត MicroSD ខាងក្រៅរហូតដល់ទៅ ២៥៦ ជីហ្គាបៃ។
ទូរស័ព្ទនេះមានពណ៌ខ្មៅ ទឹកប្រាក់ មាស និងខៀវ។
២. អេក្រង់ថាច់បំពាក់ដោយបច្ចេកវិជ្ជា AMOLED និងប្រភេទកញ្ចក់ Corning Gorilla Glass 5។
៣. មានរន្ធដោតសាកថ្មប្រភេទ USB-C អង្គចងចាំទំហំ ៦៤
ជីហ្គាបៃនៅខាងក្នុងស្រាប់ (អាចដាក់ចម្រៀងបាន ៧.០០០ បទ) ជាមួយ RAM
ទំហំ ៤ ជីហ្គាបៃ។
៤. ថ្មរបស់វាគឺប្រភេទ Li-Po 3500
កម្លាំង ៣.៥០០ មិល្លីអំពែរម៉ោង
ហើយតួខ្លួនទាំងមូលអាចការពារជ្រាបទឹក និងមានប៊ិកមួយហៅថា S Pen។
Galaxy Note 7 នឹងចាប់ផ្តើមលក់នៅអាមេរិកនៅថ្ងៃទី ១៩ សីហា
ហើយអ្នកទិញអាចកុម្ម៉ង់ទុកមុនបាននៅប៉ុន្មានថ្ងៃទៀតនេះ
ប៉ុន្តែមិនបញ្ចេញតម្លៃឱ្យដឹងនោះទេ។
ហើយសម្រាប់ឧបករណ៍បំពាក់នឹងភ្នែកដើម្បីដាក់ទូរស័ព្ទនេះមើលផ្ទាល់
ដូចរោងកុនប្រភេទ Gear VR លក់ក្នុងតម្លៃ ១០០ ដុល្លារនៅថ្ងៃ ១៩
សីហាដូចគ្នា៕
Home » បច្ចេកវិទ្យា » Galaxy Note 7 ជាទូរស័ព្ទល្អដាច់គេលើពិភពលោក?





បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!