ប្រេស៊ីល ៖ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកហ្គេម លើកទី៣១
នៅទីក្រុងរីយ៉ូ នៅប្រទេសប្រេស៊ីល ២០១៦ បានធ្វើពិធីបង្ហូត ទង់ជាតិ
តំណាងប្រទសនីមួយៗ ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក
នៅឆ្នាំ២០១៦នេះ។
ជាមួយគ្នានេះកម្ពុជាក៏បានបង្ហាញវត្តមាន គោរពទង់ជាតិ ក្នុងឱកាសនោះដែរ
ដោយមានក្រុមប្រតិភូ នាយ បេសកកម្ម កីឡាករ កីឡាការនី សរុបចំនួន១៦នាក់
ខណៈកម្មវិធីបើកជាផ្លូវការនឹងប្រារព្ធធ្វើឡើងយ៉ាងអធិកអធម
នាថ្ងៃទី៥សីហា ស្អែកនេះហើយ។
ការប្រកួតកីឡាអូឡាំពិកហ្គេម
នារដូវក្ដៅ លើកទី៣១នេះ នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី០៥
ដល់ថ្ងៃទី២១ ខែសីហា នៅទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល
ដោយមានអត្តពលិក ចូលរួមសរុបជាង ១០,៥០០នាក់ មកពី ២០៧ប្រទេស
នៅលើពិភពលោក។
ដោយឡែកកម្ពុជាបានបញ្ជូនកីឡាករ
កីឡាការិនី ចំនួន៦រូប លើ៤ប្រភេទកីឡា គឺប្រភេទកីឡាហែលទឹក ២រូប
កីឡាករ ពូ សុវិជ្ជា និងកីឡាការិនី ហែមថុន វិទិនី, អត្តពលកម្ម ២រូប
កីឡាករ នីកូហ៊ីរ៉ូស៊ី និងកីឡាការិនី លីណារី , ចំបាប់ម្នាក់
កីឡាការិនី ចូវ សុធារ៉ា និងកីឡាតេក្វាន់ដូម្នាក់ កីឡាការិនី ស៊ន
សៀវម៉ី ដែលជាក្តីសង្ឃឹមតែ១មួយគត់របស់កម្ពុជា
ក្នុងការដណ្តើមមេដាយពីព្រឹត្តិការណ៍កម្រិត ពិភពលោកមួយនេះ។
ចំពោះប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជា
សម្រាប់ព្រឹត្តិការណ៍អូឡាំពិក គឺបានត្រៀម ទុកសម្រាប់មេដាយមាស
២ម៉ឺនដុល្លារ, មេដាយប្រាក់ ១.២០០០ដុល្លារ និងមេដាយសំរឹទ្ធ
៨ពាន់ដុល្លារ ហើយ បន្ថែមពីលើនោះ
ក៏មានបណ្តាក្រុមហ៊ុនធំៗមួយចំនួនទៀតក៏បានត្រៀមប្រាក់រង្វាន់សម្រាប់
ជ័យលាភីនេះដែរ។
សូមបញ្ជាក់ថា
ការប្រកួតកីឡាអូឡាំពិកនៅប្រេស៊ីលនេះ
ក៏មានការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍
រស្មីហង្សមាសជារៀងរាល់ថ្ងៃផងដែរ
រហូតដល់បញ្ចប់ការប្រកួតនៃព្រឹត្តិការណ៍នេះទាំងមូលរហូត ដល់
ថ្ងៃបិទការប្រកួត នាថ្ងៃទី២១ សីហា ខាងមុខនេះ៕
Home » បច្ចេកវិទ្យា » កម្ពុជាបង្ហាញវត្តមានជាផ្លូវការ ក្នុងពិធីបង្ហូតទង់ជាតិ



បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!