គ្រាប់បែកបរមាណូ
ដែលសម្លាប់មនុស្សរាប់សែននាក់នៅទីក្រុង
ហ៊ីរ៉ូស៊ីម៉ាត្រឹមជាគ្រាប់បែកទីមួយ ហើយត្រូវបានគេស្គាល់ឈ្មោះថា
Little Boy ។ បីថ្ងៃក្រោយការទម្លាក់គ្រាប់នេះ
គ្រាប់បែកបរមាណូមួយគ្រាប់ទៀតត្រូវបានទាហានជើងអាកាសអាមេរិកទម្លាក់
កម្ទេចទីក្រុងជប៉ុន ណាកាសាគី (Nagasaki)
ដែលបណ្តាលឲ្យប្រជាជនរាប់ម៉ឺននាក់ផ្សេងទៀតស្លាប់យ៉ាងអាណោចអាធម។
គេដឹងច្បាស់ថា
ការទម្លាក់គ្រាប់បែកប្រល័យលោកកម្ទេចទីក្រុងជប៉ុននេះ
ជាការសម្រេចចិត្តផ្ទាល់របស់ប្រធានាធិបតីអាមេរិក Harry S. Truman
ក្រោយខឹងជប៉ុនមិនព្រមចុះចាញ់សង្គ្រាមលោកលើកទី២ដោយឥតលក្ខខណ្ឌតាម
អ្វីដែលភាគីសន្និសីទក្រុង Potsdam បានទាមទារ។ប្រធានាធិបតីយល់ថា
ការទម្លាក់គ្រាប់បែកបរមាណូប្រឆាំងជប៉ុននេះនឹងការពារមិនឲ្យសង្គ្រាម
រីករាលដាល និងការបាត់បង់ជីវិតមនុស្សកាន់តែច្រើន
ប្រសិនជាអាមេរិកត្រូវប្រើប្រាស់ទ័ពវាយឈ្លានពានទឹកដីជប៉ុន។
ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយរងការបំផ្លិចបំផ្លាញយ៉ាងដំណំដោយគ្រាប់
បរមាណូពីរគ្រាប់ មេដឹកនាំជប៉ុនយល់ព្រមប្រកាសលើកទង់ជ័យស
ចុះចាញ់សង្គ្រាមដោយឥតលក្ខខណ្ឌមែន
ប៉ុន្តែសង្គ្រាមលោកលើកទី២ចប់ជាផ្លូវការនៅដើមខែកញ្ញាឆ្នាំ ១៩៤៥។
មកទល់ពេលបច្ចុប្បន្ននេះ
នៅតែមានការជជែកពិភាក្សាគ្នាជុំវិញការទម្លាក់គ្រាប់បែកនេះ
ដោយខ្លះអះអាងថា
ការទម្លាក់គ្រាប់បែកបរមាណូប្រឆាំងជប៉ុនជាកំហុសឆ្គងរបស់អាមេរិក
ព្រោះអាមេរិកអាចមានវិធីផ្សេងទៀតដើម្បីដាក់គំនៀបឲ្យជប៉ុនចុះចាញ់
ដោយមិនបាច់ប្រើអាវុធប្រល័យលោកនេះឡើយ។ យ៉ាងណាក៏ដោយចុះ
ការប្រើប្រាស់គ្រាប់បែកអាតូមិកនៅជប៉ុនក្លាយជាប្រវត្តិសាស្ត្រនិង
រឿងរ៉ាវខ្លោចផ្សាសម្រាប់ប្រជាជនជប៉ុននិងពិភពលោក។
ដូច្នេះទោះជាក្នុងកាលៈទេសៈណាក៏ដោយ
ការប្រើប្រាស់អាវុធនុយក្លេអ៊ែរនេះមិនអាចកើតមានឡើងជាថ្មីទៀតឡើយ
នៅពេលខាងមុខ។
ទាក់ទិនសោកនាដកម្មនៅហ៊ីរ៉ូស៊ីម៉ានេះដែរ លោក បារ៉ាក់
អូបាម៉ា
ក្លាយជាប្រធានាធិបតីអាមេរិកដំបូងបំផុតដែលអញ្ជើញទៅគោរពវិញ្ញាណក្ខ័
ន្ធប្រជាជនជប៉ុនដែលបានស្លាប់បាត់បង់ជីវិតនៅហ៊ីរ៉ូស៊ីម៉ាក្នុង
ខែឧសភាកន្លងទៅ
ប៉ុន្តែលោកមិនបានសុំអភ័យទោសចំពោះការទម្លាក់គ្រាប់បែកនេះឡើយ។
យ៉ាងណាមិញ
លោកបានឆ្លៀតផ្ញើសារទៅកាន់មេដឹកនាំឯទៀតជាពិសេសប្រទេសដែលមានអាវុធ
នុយក្លេអ៊ែរទប់ស្កាត់ឲ្យមានកុំមានការសាយភាយឬឈានដល់ប្រើប្រាស់
អាវុធប្រល័យលោកនេះជាថ្មីទៀត។ ប្រជាជនជប៉ុនសង្ឃឹមថា
បណ្តាមេដឹកនាំពិភពលោកផ្សេងទៀតនឹងធ្វើតាមលោក បារ៉ាក់ អូបាម៉ា
ហើយជប៉ុនក៏ប្តេជ្ញាបន្តតួនាទីជាតស៊ូមតិជំរុញឲ្យមានការធ្វើឲ្យ
ពិភពលោកក្លាយជាពិភពដែលគ្មានអាវុធនុយក្លេអ៊ែរថែមទៀតផង៕
ឯកសារពិគ្រោះ៖
-History.com
-Japan Times
-History.com
-Japan Times


បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!