Home » បច្ចេកវិទ្យា » កំពុងប្រើ Telegram មែនទេ? ពួក Hacker ប្លន់បានគណនីរបស់អ្នកប្រើប្រាស់ Telegram ដល់ទៅ ១៥ លាននាក់ឯណោះ
បង្ហោះនៅថ្ងៃ ៖ Thursday, August 04, 2016
កំពុងប្រើ Telegram មែនទេ? ពួក Hacker ប្លន់បានគណនីរបស់អ្នកប្រើប្រាស់ Telegram ដល់ទៅ ១៥ លាននាក់ឯណោះ
គណនី Telegram ជាង ១០ ត្រូវបានធ្វើឱ្យខូច ដោយនាំឱ្យលេចចេញលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ជាង ១៥ លាននាក់។
អ្នកស្រាវជ្រាវពីរនាក់បានចង្អុលបង្ហាញពីយុទ្ធនាការការវាយប្រហារ នេះ និងព្រលយពាក្យថាក្រុម Rocket Kitten ជាអ្នកនៅពីក្រោយរឿងនេះ។
កម្មវិធីនេះមានប្រជាប្រិយភាពច្រើនក្នុងបណ្ដាលប្រទេសនៅ មជ្ឈិមបូព៌ា និងអាមេរិកឡាទីន។ ប្រទេសអ៊ឺរ៉ង់មានអ្នកប្រើកម្មវិធីរហូតដល់ទៅ ២០ លានអ្នកនាក់ ស្មើ ២០ ភាគរយនៃអ្នកប្រើប្រាស់បណ្ដាញសង្គម Telegram ទាំងមូល។
អ្នកស្រាវជ្រាវជំនាញខាងប្រព័ន្ធសុវត្ថិភាពឯករាជ្យលោក Collin Anderson និង Claudio Guarnieri បានរកឃើញការរំលោភបំពានប្រព័ន្ធសុវត្ថិភាពនេះ ដែលមានការបញ្ជាក់ពីសារ SMS ដោយកម្មវិធី Telegram ដើម្បីបន្ថែមឧបករណ៍ថ្មីទៅលើគណនីរបស់អ្នកប្រើប្រាស់។ ពួក Hacker ជាអ្នកចូលទៅកាន់កាប់សារ SMS នោះ អាចដាក់គណនីនោះលើឧបករណ៍របស់ខ្លួនបានយ៉ាងងាយ និងលួចទិន្នន័យរបស់អ្នក៕


បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!