បង្ហោះនៅថ្ងៃ ៖   Friday, July 08, 2016

ដឹកឈើគ្មានត្រាប្រណីឡើយរៀងរាល់យប់


ដឹកឈើគ្មានត្រាប្រណីឡើយរៀងរាល់យប់រតនគិរី៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅស្រុកអូរយ៉ាដាវប្រាប់ឲ្យដឹងថា ជារៀងរាល់ថ្ងៃជាពិសេសនៅពេលយប់ពួកគាត់សង្កេតឃើញ
មានរថយន្ត ម៉ាកតាកូម៉ា១បាំងកន្លះជាច្រើនគ្រឿង ដឹកជញ្ជូនឈើប្រណិតឆ្ពោះ ទៅប្រទេសវៀតណាម តាមច្រករបៀងភូមិភិ ប៉ុន្តែពុំដែលឃើញ ជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ក្រាបនោះទេ។ ជាក់ស្តែងនៅវេលាម៉ោង១១៖១០នាទីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦នេះ រថយន្តម៉ាកតាកូម៉ា ពណ៌ស គ្មានស្លាកលេខផ្ទុកឈើប្រណិតពេញ ដឹកឆ្ពោះទៅប្រទេសវៀតណាម តាមច្រករបៀងភូមិភិ ស្ថិតក្នុងភូមិសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានដោយរលូន។ សមត្ថកិច្ចតូចតាចម្នាក់ ប្រចាំការផ្លូវជាតិលេខ៧៨ សូមមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថា ក្រុមឈ្មួញដឹកឈើប្រណិត ជារៀងរាល់យប់នេះ បានដោយរលូនដោយសារអំណាច ទឹកប្រាក់ផ្តល់ជូនអោយជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ជាច្រើនស្ថាប័នឈរប្រចាំការ បណ្តាក់គ្នាដូចខ្យង ក្នុងនោះមានទាំងសមត្ថកិច្ច ស្ពាយលិខិតបេសកម្មពីរាជធានីភ្នំពេញ ចុះមកបង្ក្រាបបទល្មើសព្រៃឈើខេត្តរតនគិរី តែពួកគាត់ បែរជានាំគ្នាធ្វើមេខ្មូតស៊ីឈើទៅវិញ។ ប្រភពពត៌មានដោយឡែកទៀតប្រាប់ឲ្យដឹងថា ថៅកែឈើជនជាតិវៀតណាមចំនួន៣នាក់ ទី១ឈ្មោះ អាចាំង ទី២ឈ្មោះ អាយ៉ុង និងទី៣ឈ្មោះចែ ហ៊ាង បានផ្តល់លុយរាប់សែនដុល្លាអោយបក្សពួកដៃជើងជាថៅកែឈើខ្មែរប្រមូលទិញឈើពីតំបន់មួយចំនួនដូចជា ស្រុកតាវែង ស្រុកវ៉ើនសៃ ស្រុកអូរជុំ ស្រុកកូនមុំ និងស្រុកលំផាត់ជាដើម។ ទាក់ទិនទៅនឹងក្រុមឈ្មួញប្រើប្រាស់រថយន្តតាកូម៉ា ជាច្រើនគ្រឿងដឹកឈើប្រណិត ចេញតាមច្រករបៀងភូមិភិ ស្ថិតក្នុងឃុំសេសាន ស្រុកអូរយ៉ាដាវ ដោយគ្មានការទប់ស្កាត់នេះដែរ មជ្ឈមណ្ឌលពត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺពីសមត្ថកិច្ចណាម្នាក់ ប្រចាំការផ្លូវជាតិលេខ៧៨បានទេ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦នេះ។ គួររំលឹកផងដែរថាកន្លងមកថ្មីៗសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាអោយអាជ្ញាធរខេត្ត មានព្រំប្រទល់ជាប់ជាមួយ ប្រទេសជិតខាងអោយបិទច្រករបៀង ប៉ុន្តែសម្រាប់ខេត្តរតនគិរី អាជ្ញាធរ និងជំនាញរដ្ឋបាលព្រៃឈើឃុបឃិតគ្នា ឲ្យក្រុមឈ្មួញខ្មែរ និងវៀតណាមដឹកជញ្ជូនឈើទៅវិញ៕

ចែកចាយអត្ថបទបន្តតាមរយះ

បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!

រឿង សង្សារខ្ញុំក្រមំុកូន១

Advertising A1

អត្ថបទពេញនិយម

Advertising A2