Home » ព័ត៌មានជាតិ » បំពុលឆ្កែងាប់២ក្បាល លួចម៉ូតូអស់២គ្រឿង
បង្ហោះនៅថ្ងៃ ៖ Friday, July 08, 2016
បំពុលឆ្កែងាប់២ក្បាល លួចម៉ូតូអស់២គ្រឿង
បំពុលឆ្កែងាប់២ក្បាល លួចម៉ូតូអស់២គ្រឿង នៅស្រុកបាកាន
ពោធិ៍សាត់៖ យ៉ាងហោចណាស់ឆ្កែ របស់ប្រជាពលរដ្ឋចំនួន ២ក្បាលងាប់ ដោយសាក្រុមចោរ ដាក់ថ្នាំបំពុលរួចចូលលួច ម៉ូតូអស់២គ្រឿង នៅយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុចចំបក់ ត្រង៉ែង ស្ថិតក្នុងភូមិអូរ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។ មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្រុមចោរដែលដាក់ថ្នាំ បំពុលឆ្កែងាប់ចំនួន២ក្បាល រួចចូលលួចម៉ូតូអស់២គ្រឿង គឺម៉ូតូម៉ាកសេ១២៥ ស៊េរី២០១៥ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1F-3974 និងមួយគ្រឿងទៀត ម៉ូតូម៉ាកវេវអាល់ ហ្វាស៊េរី ២០១៥ពណ៌ខ្មៅពាក់ ស្លាកលេខពោធិ៍សាត់ 1G-3038 ជាកម្មសិទ្ធិរបស់ ប្រជាពលរដ្ឋឈ្មោះ ហ៊ែល ហួរ ភេទប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិកើតហេតុ ខាងលើ ។ មន្ត្រីនគរបាលបន្តថា មុនពេលកើតហេតុម្ចាស់ម៉ូតូ បានគេងលង់លក់ ហើយដាក់ម៉ូតូ ក្រោមផ្ទះក្បែរគ្រែ ដោយមិនដឹងពីសកម្មភាព របស់ក្រុមចោរ ដែលដាក់ថ្នាំបំពុលឆ្កែ ចូលលួចម៉ូតូតាំងពី ពេលណាឡើយ។ លុះវេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃទី២ខែកក្កដា ឆ្នាំ២០១៦ ទើបដឹងខ្លួនមិនឃើញ ម៉ូតូទាំង២គ្រឿង និងងើបហៅគ្នា រកមើលឃើញឆ្កែងាប់២ក្បាល ទៀតក៏ប្ដឹងសមត្ថកិច្ច ជួយស្រាវជ្រាវតាមរក។ គួរម្លឹកថាកាលពីយប់ថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ក៏មានករណីចោរចូលលួចម៉ូតូ ត្រង់ចំណុចផ្ទះប្រជាពលរដ្ឋស្ថិតនៅ ភូមិព្រៃកន្ទួតឃុំតាលោស្រុក បាកានខេត្តពោធិ៍សាត់ ក្រុមចោរដាក់ថ្នាំ បំពុលឆ្កែងាប់១៣ក្បាល និងលួចម៉ូតូអស់១គ្រឿងផងដែរ៕



បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!