យោងតាមប្រភពពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(MPTC)ដែលបានដាក់
បញ្ចូលទៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍
និងព័ត៌មានឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា គឺបានបង្ហាញអំពីទិន្នន័យអ្នក
ប្រើប្រាស់សេវាទូរគមនាគមន៍គិតត្រឹមឆ្នាំ២០១៥កន្លងទៅ រួមមាន ៖ ទូរស័ព្ទចល័តចំនួន
២០.៨៥០.៥៤៣ (ឆ្នាំ២០១៤ចំនួន២០.៤៥១.៩៨២) និង Internet ចំនួន៦.៧៩៥.៩០៨ (ឆ្នាំ២០១៤ចំនួន៥.០២៥.៩៤៥) ខណៈការប្រើប្រាស់សេវាទូររស័ព្ទអចល័តមានចំនួន២៥៦.៣៨៧ (ឆ្នាំ២០១៤ចំនួន៣៦១.០៥៦) ។
ទិន្នន័យអ្នកប្រាស់សេវាទូរគមនាគមន៍ចាប់តាំងពីឆ្នាំ២០១០រហូតមកដល់ឆ្នាំ២០១៥ រួមមាន ៖
១-ទូរស័ព្ទចល័ត ៖ -ឆ្នាំ២០១០ចំនួន១០.៥៣៧.៦២៨, -ឆ្នាំ២០១១ចំនួន១៥.៦៧៨.៨២៩, -ឆ្នាំ២០១២ចំនួន១៩.១០៥.១១៥, -ឆ្នាំ២០១៣ចំនួន២០.២៦៤.៥១៤, -ឆ្នាំ២០១៤ចំនួន២០.៤៥១.៩៨២ និងឆ្នាំ២០១៥ចំនួន២០.៨៥០.៥៤៣ ។
២-Internet ៖ -ឆ្នាំ២០១០ចំនួន៣២០.១៩០, -ឆ្នាំ២០១១ចំនួន១.៦៨៩.៣៨៩, -ឆ្នាំ២០១២ចំនួន២.៧០៦.៩២២, -ឆ្នាំ២០១៣ចំនួន៣.៨៦១.៨៤៣, -ឆ្នាំ២០១៤ចំនួន៥.០២៥.៩៤៥ និងឆ្នាំ២០១៥ចំនួន៦.៧៩៥.៩០៨ ។
៣-ទូរស័ព្ទអចល័ត ៖ -ឆ្នាំ២០១០ចំនួន៣៥៨.៧៥០, -ឆ្នាំ២០១១ចំនួន៥៥៩.៣៨១, -ឆ្នាំ២០១២ចំនួន៥៨៤.៤៧៥, -ឆ្នាំ២០១៣ចំនួន៤២០.៩៤២, -ឆ្នាំ២០១៤ចំនួន៣៦១.០៥៦ និងឆ្នាំ២០១៥ចំនួន២៥៦.៣៨៧ ។
មជ្ឈដ្ឋានអ្នកតាមដានស្ថានការណ៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា បានលើកឡើងថា ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅកម្ពុជាមានការកើនឡើង គឺដោយសារក្នុងមនុស្សម្នាក់ៗយ៉ាងហោចណាស់ត្រូវសម្រេចចិត្តប្រើប្រាស់សេវាទូរស័ព្ទចំនួន២ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងហៅចេញទៅប្រព័ន្ធដូចគ្នា ខណៈការទំនាក់ទំនងហៅចេញឆ្លងប្រព័ន្ធមានការលំបាក និងមានតម្លៃសេវាខ្ពស់ជាងប្រព័ន្ធតែមួយ ៕

បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!