បង្ហោះនៅថ្ងៃ ៖   Friday, July 08, 2016

ប្រធានាធិបតីអាហ្សង់ទីនសុំឲ្យ Lionel Messiកុំទាន់លាឈប់ពីក្រុមជម្រើសជាតិ

ប្រធានាធិបតីអាហ្សង់ទីនសុំឲ្យ Lionel Messi កុំទាន់លាឈប់ពីក្រុមជម្រើសជាតិប្រធានាធិបតី
របស់ប្រទេសអាហ្សង់ទីនលោក Mauricio Macri បានស្នើសុំឲ្យខ្សែ ប្រយុទ្ធ Lionel Messi
បន្តលេងឲ្យក្រុម ជម្រើសជាតិទៀតបើទោះបីជាគាត់បានប្តេជ្ញាលាឈប់ក៏ដោយនេះបើតាម
អ្នកនាំពាក្យរបស់ប្រធានាធិបតី ។អ្នកនាំពាក្យខាងលើនេះបានប្រាប់សារព័ត៌មាន AFPតាមទូរស័ព្ទ
ថា“លោក Mauricio Macri បានទូរស័ព្ទទៅកាន់កីឡា ករ LionelMessiដោយប្រាប់ថាគាត់ពិតជា
មានមោទនភាពចំពោះការលេងរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនហើយសូមកុំស្តាប់អ្នករិះគន់អី”
នៅពេលជាមួយគ្នានេះវីរបុរសបាល់ ទាត់អាហ្សង់ទីន Diego Maradona ក៏បាន អំពាវនាវដល់

កីឡាករ Lionel Messi កុំទាន់លាឈប់ពីក្រុមជម្រើសជាតិអីរូបគេត្រូវតែធ្វើដំណើរទៅកាន់
ប្រទេសរុស្ស៊ីដណ្តើម ជើងឯក World Cup ឆ្នាំ២០១៨ ។គួររំលឹកថា ខ្សែប្រយុទ្ធ Lionel Messi
 របស់ក្លិប Barcelona បានប្រកាសលាឈប់ពីក្រុមជម្រើសជាតិបន្ទាប់ពីមិនអាចជួយ ក្រុមជម្រើស
ជាតិអាហ្សង់ទីនឈ្នះជើងឯក Copa America ឆ្នាំ២០១៦ ។កីឡាករវ័យ២៩ឆ្នាំនេះបាននិយាយ
ទាំងសោកស្តាយក្រោយចាញ់ឈីលីថា “សម្រាប់ ខ្ញុំតួនាទីក្នុងក្រុមជម្រើសជាតិគឺចប់ហើយ។ ខ្ញុំបានខិតខំអស់ពីអ្វីដែលខ្ញុំអាចធ្វើបាន។ ខ្ញុំបានលេងវគ្គផ្តាច់ព្រ័ត្រចំនួន៤ដងហើយតែគ្មានសំណាងសោះសម្រាប់ខ្ញុំ”។
ខ្សែប្រយុទ្ធ Lionel Messi ចូលរួមក្រុមអាហ្សង់ទីនឆ្លងទៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីធំៗចំនួន៣ដងជាប់ៗគ្នា ប៉ុន្តែសុទ្ធតែបរា ជ័យទាំងអស់ដោយចាញ់ក្រុមអាល្លឺម៉ង់នៅ World Cup ២០១៤ ចាញ់ឈីលីនៅ ក្នុងឆ្នាំ២០១៥ និង២០១៦នៃកម្មវិធី Copa America ។ មិនត្រឹមតែប៉ុណ្ណោះ Messi ក៏ស្ថិតនៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ពេលប្រកួតចាញ់ក្រុមប្រេស៊ីលវគ្គផ្តាច់ ព្រ័ត្រ Copa America ឆ្នាំ២០០៧ផងដែរ ៕

ចែកចាយអត្ថបទបន្តតាមរយះ

បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!

រឿង សង្សារខ្ញុំក្រមំុកូន១

Advertising A1

អត្ថបទពេញនិយម

Advertising A2