បង្ហោះនៅថ្ងៃ ៖   Friday, July 08, 2016

អតីត នាយករដ្ឋមន្ត្រីបារាំង Michel Rocard ទទួលមរណភាព


អតីត នាយករដ្ឋមន្ត្រីបារាំង Michel Rocard ទទួលមរណភាព
បារាំង៖ លោក មីសែល រ៉ូកាដ (Michel Rocard) អតីតនាយករដ្ឋមន្ត្រីបារាំង បានទទួលមរណភាព ក្នុងវ័យ៨៥ឆ្នាំ ។ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០១៦ ។ លោក Rocard ជាអ្នកសង្គមនិយមម្នាក់ ហើយលោកបានបម្រើការងារ ដោយបានធ្វើជា នាយករដ្ឋមន្ត្រីបារាំងពីឆ្នាំ១៩៨៨ រហូតដល់ឆ្នាំ១៩៩១ ក្រោមការដឹកនាំ របស់ប្រធានាធិបតីបារាំង Francois Mitterrand ។ លោកជាបុគ្គលម្នាក់ ដែលជួយជ្រោមជ្រែង កិច្ចការដល់សហភាពអឺរ៉ុប ដែលជាអ្នកប្រឆាំង ដោយប្រកាន់ឆ្វេងនិយម ហើយក៏ប្រកាន់យកទីផ្សារ សេដ្ឋកិច្ចជាគោលដែរ ។ ខុទ្ទកាល័យរបស់លោក ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតីបារាំង បានថ្លែងថា បារាំង បានបាត់បង់ "បុគ្គលឆ្នើមម្នាក់ហើយ របស់សាធារណរដ្ឋ ដែលប្រកាន់ឆ្វេងនិយម" ។ គេបានដឹងថា លោក Rocard បានទទួលមរណភាពក្នុងមន្ទីរពេទ្យ មួយនៅក្រុងប៉ារីស កាលពីថ្ងៃសៅរ៍ កូនប្រុសរបស់ លោកឈ្មោះ Francis បានបញ្ជាក់ដូច្នេះ ៕

ចែកចាយអត្ថបទបន្តតាមរយះ

បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!

រឿង សង្សារខ្ញុំក្រមំុកូន១

Advertising A1

អត្ថបទពេញនិយម

Advertising A2