បង្ហោះនៅថ្ងៃ ៖   Saturday, August 06, 2016

5 រឿងរ៉ាវទាក់ទិងនឹងកាំភ្លើង នៅសហរដ្ឋអាមេរិក​ ដែលលោកអ្នកនឹងមិនជឿក៏អាចថាបានដែរ


ថ្ងៃមួយនៅក្នុងរដ្ឋ មីសស៊ូរី ខណៈពេលដែលក្មេងស្រីវ័យ9ឆ្នាំម្នាក់កំពុងតែគេងធ្វើកិច្ចការផ្ទះនៅលើ
គ្រែរបស់នាង សុខៗ គ្រាប់កាំភ្លើងអាថ៍កំបាំងមួយគ្រាប់បានហោះមកពីខាងក្រៅផ្ទះ មកត្រូវរូបនាង
រហូតដល់ស្លាប់បាត់បង់ជីវិត។ នេះគឺជាហេតុការណ៍មួយក្នុងចំណោមរាប់ម៉ឺនហេតុការណ៍ដែល
កើតឡើងដោយសារកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក ដែលការពិតទៅនៅមានរឿងរ៉ាវ និងស្ថិតិ
ដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនយ៉ាងទៀត ដែលថ្ងៃនេះ ហាស ហាស ហាសូមនាំយកមកជូន
មិត្តអ្នកអានបានអានទុកជាចំណេះដឹង និងជាការកំសាន្តដូចតទៅ៖

1 . បាញ់កាំភ្លើងក្នុងទីប្រជុំជន


ក្នុងឆ្នាំ 2015 មានការបាញ់កាំភ្លើងនៅក្នុងទីប្រជុំជនក្នុងប្រទេសអាមេរិកច្រើនដល់ទៅ 372 ដង មានអ្នករងរបួស 1.870 នាក់ និងស្លាប់ 475 នាក់ បើគិតជាមធ្យមភាគវិញនោះ គឺមានន័យថា មានការបាញ់កាំភ្លើងនៅក្នុងទីប្រជុំជនស្ទើរតែរៀងរាល់ថ្ងៃតែម្តង។ 

2 . បាញ់ក្នុងសាលារៀន


 ក្នុងឆ្នាំ 2015 មានរឿងក្តីដែលកើតចេញពីការបាញ់កាំភ្លើងនៅក្នុងសាលារៀនច្រើនដល់ទៅ 64 ដង ទាំងដែលសាលារៀនគួរតែជាទីកន្លែងមួយដែលនៅឆ្ងាយពីបទឧក្រិដ្ឋកម្មបែបនេះ។

3 . ត្រូវបានបាញ់ស្លាប់


មានមនុស្សចំនួន 13.286 នាក់ត្រូវបានស្លាប់ដោយសារការបាញ់នៅក្នុងប្រទេសអាមេរិកកាលពីឆ្នាំ 2015 និងមានអ្នករងរបួសច្រើនដល់ទៅ 26.819 នាក់ ដោយស្ថិតិទាំងនេះមិនរាប់ការធ្វើអត្ថឃាតដោយការបាញ់កាំភ្លើងឡើយ និងថែមទាំងនៅមានស្ថិតិដ៏គួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀតដូចជា កាំភ្លើងដែលត្រូវចោរលួចទៅបាត់នោះ មានតិចជាង 10 % ដែលត្រូវបានតាមរកឃើញមកវិញ និងកាំភ្លើងជាង 400 ដើមត្រូវបានលួចចេញពីក្នុងរថយន្ត និងគិតជាភាគរយគឺ 60 % លួចបានពីរថយន្តដែលមិនបានចាក់សោរ។

4 . ឃាតកម្មដោយប្រើកាំភ្លើងនៅក្នុងប្រទេសអាមេរិក

 
 អាមេរិកជាប្រទេសដែលមានអំពើឃាតកម្មដោយប្រើកាំភ្លើងច្រើនបំផុត ដោយស្ថិតិកាលពីឆ្នាំ 2012 បានបង្ហាញថា អំពើឃាតកម្មនៅក្នុងប្រទេសអាមេរិកដែលមានកាំភ្លើងចូលមកពាក់ព័ន្ធមានច្រើនដល់ទៅ 60% ខណៈដែលប្រទេស កាណាដា 31%  ប្រទេស អូស្រ្តាលី 18.2% និងចក្រភពអង់គ្លេសមានត្រឹមតែ 10% ប៉ុណ្ណោះ។

5 .ប្រៀបធៀបជាមួយសង្រ្គាម


ក្នុងចន្លោះឆ្នាំ 1968 រហូតដល់ 2011 មានមនុស្សដែលស្លាប់បាត់បង់ជីវិតដោយសារកាំភ្លើងច្រើនដល់ទៅ 1.4 លាននាក់ ដែលនេះជាចំនួនដែលខ្ពស់ជាងគ្រប់សង្រ្គាមទាំងអស់ដែលប្រទេសអាមេរិកមានចំណែកពាក់ព័ន្ធរួមជាមួយគេ។ 

ចែកចាយអត្ថបទបន្តតាមរយះ

បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!

រឿង សង្សារខ្ញុំក្រមំុកូន១

Advertising A1

អត្ថបទពេញនិយម

Advertising A2