បង្ហោះនៅថ្ងៃ ៖   Saturday, August 06, 2016

អាហារផ្តល់គុណវិបត្តិ ដែលអ្នកម្តាយត្រូវប្រយ័ត្ន


ការបរិភោគតាមក្បួនភោជនាហារ សំខាន់ចំពោះអ្នកម្តាយ និងទារកក្នុងផ្ទៃណាស់  ព្រោះអាហារប្រភេទខ្លះអាចមានផលប៉ះពាល់ដល់រាងកាយ អាចធ្វើឱ្យអ្នកម្តាយឈឺថ្កាត់បាន  ដូច្នេះអ្នកម្តាយមានគភ៌ត្រូវតែប្រយ័ត្នប្រយែង យកចិត្តទុកដាក់ក្នុងរឿងការហូបចុកឱ្យបានកាន់តែខ្លាំងឡើង ។
ដូច្នេះហើយនៅពេលនេះ ហាស ហាស ហា សូមជំរាបជូននូវអាហារដែលអ្នកម្តាយមានគភ៌គួរប្រយ័ត្នដូចខាងក្រោម ៖
– គ្រំ ងាវ
ទោះវាជាអាហារដែលមានជាតិ អុីយ៉ូតខ្ពស់មែន  តែក៏មានបរិមាណកូលេស្តេរ៉ូលខ្ពស់ដែរ  ដូចជា គ្រំអយស័្ទរ  ងាវ  គ្រំចំពុះទា – ល – ។ អ្នកម្តាយដែលមានជាតិខ្លាញ់នៅក្នុងឈាមខ្ពស់ គួរតម តែបើសិនជាចង់ញ៉ាំខានមិនបាននោះ រឿងដែលត្រូវយកចិត្តទុកដាក់នោះគឺ រឿង ភាពស្រស់ថ្មី  ឆ្អិន  ស្អាតមានអនាម័យ ដើម្បីការពាររឿងមេរោគ  និងអាការរាករូស ។
– បន្លែឡើងទ្រើង ឬបន្លែវល្លិ៍
បន្លែត្រួយខ្ចីៗ ដូចជា ស្លឹកបាស ត្រួយម្រះ ត្រួយល្ពៅ សុទ្ធតែមានសារធាតុ ពូរីន (Purin) ខ្ពស់  នៅពេលរំលាយហើយ នឹងក្លាយជាអាស៊ីត យូរិក បើអ្នកម្តាយមានគភ៌កើតរោគឈឺសន្លាក់ដៃជើង ហើយញ៉ាំអាហារប្រភេទនេះ អាចនឹងធ្វើឱ្យអាការរោគកំរើកកាន់តែខ្លាំង ដូច្នេះពេលបរិភោគគួរបេះដើមដែលជាវល្លិ៍របស់បន្លែពពួកនេះចេញជាមុនសិនផង ។
– អាហារដែលមានរសជាតិខ្លាំង និងក្តៅហឹរ
អាហារមានរសជាតិខ្លាំងៗ ជាអាហារដែលអ្នកម្តាយមានគភ៌ជាច្រើនចូលចិត្ត  មិនថាតែជូរខ្លាំង  ហឹរខ្លាំង  ឬប្រៃខ្លាំងឡើយអាហារដែលមានរសជាតិខ្លាំងៗ ក្តៅហឹរ គឺជាអាហារដែលអ្នកម្តាយមានគភ៌គួរប្រយ័ត្នជាមួយនឹងផលប៉ះពាល់ដែលនឹងកើតឡើង ដូចជា រាក  ឈឺពោះ ហើយធ្ងន់ធ្ងរផងនោះអាចនឹងកើតការជ្រៀតជ្រែករបស់មេរោគផ្សេងទៀតផង ។
– អាហារស្ទើរឆៅ ស្ទើរឆ្អឹន និងអាហារកំប៉ុង
ក្បួនភោជនាហារដែលត្រឹមត្រូវបានធ្វើការណែនាំហើយថា សាច់សត្វគ្រប់ប្រភេទត្រូវចម្អិនឱ្យឆ្អិន ដើម្បីការពារមេរោគ និងសត្វល្អិត ចំណែកឯរឿងថាចង់ចម្អិនបែបណានោះ ស្រេចតែស្ទីលដែលម្នាក់ៗចូលចិត្ត ។ សម្រាប់អាហារកំប៉ុងវិញ មានសារជាតិអាហារដែលទទួលបានតិចជាងការចម្អិនស្រស់ៗ  ហើយមានការបន្ថែមសារធាតុតុបតែងអាហារច្រើន  ដូច្នេះបើមិនចាំបាច់ទេ គួរចៀសវាង ឬបើចង់ញ៉ាំវិញនោះ ត្រូវជ្រើសរើសយកអាហារកំប៉ុងណាដែលមានសុវត្ថិភាពបំផុត ដូចជាគ្មានស្នាមក្រពិត  កំប៉ុងឡើងច្រែះ  ហើមមានជាតិហ្កាសនៅខាងក្នុង ឬមានក្លិនផ្លែកៗជាដើម ។
– ភេស្ជជះ
ប្រភេទដែលមាន លាយកាហ្វេអុីន ដូចជា  ទឹកតែ  កាហ្វេ ទឹកភេស្ជជះកំប៉ុងជាដើម សុទ្ធតែជាភេស្ជជះដែលមិនត្រូវបានណែនាំឱ្យអ្នកម្តាយគភ៌ទទួលទានឡើយ ព្រោះគ្មានទទួលបានប្រយោជន៍អ្វីទាំងអស់ តែក៏មិនដល់ថ្នាក់ហាមដាច់ខាតនោះដែរ  គ្រាន់តែគួរញ៉ាំឱ្យបានសក្តិសម  គឺញ៉ាំឱ្យតិចបំផុត  តែបើញ៉ាំជាប់ជាប្រចាំ ឬញ៉ាំច្រើនៗនោះ នឹងមានផលប៉ះពាល់អាក្រក់ដល់ខ្លួនអ្នកម្តាយ និងកូនតូចផងដែរ ។
ជាពិសេសក្នុងត្រីមាសទី 2 និងទី 3 អ្នកម្តាយមានគភ៌គួរចៀសវាងអាហារប្រភេទម្សៅ ឬអាហារដែលមានជាតិស្ករច្រើនព្រោះអាចប្រថុយប្រថាននឹងសភាវទឹកនោមផ្អែមបាន៕

ចែកចាយអត្ថបទបន្តតាមរយះ

បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!

រឿង សង្សារខ្ញុំក្រមំុកូន១

Advertising A1

អត្ថបទពេញនិយម

Advertising A2