ទីក្រុងសឺណេវ៖ កាលពីថ្ងៃទី០៦កុម្ភៈថ្មីៗកន្លងទៅនេះ
មានរថយន្តប្រមាណជាង១០គ្រឿងបានលិចចូលទៅក្នុងបឹងមួយ
ដែលស្ថិតនៅក្នុងទីក្រុងសឺណេវនៃសហរដ្ឋអាមេរិច ខណៈពេលដែលទឹកកកក្នុងបឹងចាប់ផ្ដើមរលាយ។
យោងតាមប្រភពដដែលបានអោយដឹងថា
ប្រជាជនអាមេរិកតែងតែប្រមូលផ្តុំគ្នាដើម្បីប្រារព្ធធ្វើពិធីបុណ្យអបអររដូវរងារនិងលេងល្បែងកំសាន្តជារៀងរាល់ឆ្នាំ។
មិនតែប៉ុណ្ណោះអ្នកដែលចូលរូមពិធីបុណ្យ
តែងតែចតរថយន្តនៅលើទឹកកកនៃបឹងមួយនេះផងដែរ ប៉ុន្តែសំណាងមិនល្អ
ខណៈពេលដែលពួកគេកំពុងតែប្រារព្ធពីធីស្រាប់មានរថយន្តជាច្រើនគ្រឿងត្រូវបានលិចចូលទៅក្នុងទឹក
ហើយមានរថយន្តតែ៥គ្រឿងប៉ុណ្ណោះដែលត្រូវបានបើកឡើងលើគោកទាន់ពេលវេលា។
តាមប្រភពដដែលបានបន្ថែមថា ករណីលិចរងយន្តនេះមិនបង្កអោយមានមនុស្សស្លាប់នោះទេ
ប៉ុន្តែមានរថយន្តជាង១០គ្រឿងត្រួវខូចខាត
ហើយពេលនេះក្រុមអ្នកជួយសង្រ្គោះកំពុងតែស្រង់រថយន្តចេញពីទឹកបណ្តើរៗហើយ។
Home » ព័ត៌មានជាតិ » អាមេរិច៖ រថយន្តជាង១០គ្រឿងត្រូវបានលិច បន្ទាប់ពីទឹកកករលាយ



បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!