Home » អាហារគំនិត » ទុកស៊ុតនៅក្នុងទូទឹកកកមែនទេ? កុំទុកក្នុងនោះអី! នេះជាមូលហេតុ!
បង្ហោះនៅថ្ងៃ ៖ Thursday, August 04, 2016
ទុកស៊ុតនៅក្នុងទូទឹកកកមែនទេ? កុំទុកក្នុងនោះអី! នេះជាមូលហេតុ!
ទូទឹកកកមានច្រើនថតខុសៗគ្នា ដែលគេបង្កើតសម្រាប់គោលបំណងផ្សេងៗគ្នា ប៉ុន្តែវាក៏មានតំបន់សីតុណ្ហភាពខុសៗគ្នាផងដែរ។ ប្រសិនបើអ្នករក្សាទុកអ្វីមួយខុសកន្លែង លោកអ្នកនឹងមិនបានទាញយកអត្ថប្រយោជន៍ពីទូទឹកកកនោះទេ។
អាហារត្រូវរក្សាទុកកន្លែងត្រជាក់ខ្លាំងដើម្បីទប់ស្កាត់ការលូតលាស់ បាក់តេរី និងមីក្រុបផ្សេងទៀត ដែលធ្វើឱ្យអាហារខូច និងថែមទាំងធ្វើឱ្យមនុស្សឈឺទៀតនោះ។
ដំណើរការស្អុយរលួយរបស់បន្លែរឹតតែកើនឡើង ប្រសិនបើលោកអ្នកដាក់ ផ្លែព្រូន ផ្លែប៉ែស និងផ្លែសារីក្បែរបន្លែទាំងនោះ។ ហេតុផលគឺថា ផ្លែទាំងបីនេះបានបញ្ចេញជាតិឧស្ម័នដែលធ្វើឱ្យបន្លែរលួយ។
សូមព្យាយាមចងចាំគន្លឹះទាំងនេះប្រសិនបើលោកអ្នកចង់ឱ្យអាហារនៅ ស្រស់បានយូរ។ គ្រាន់តែទុកវានៅក្នុងទូរទឹកកកនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ទីកន្លែងដែលលោកអ្នកដាក់នៅក្នុងទូទឹកកកគឺជារឿងសំខាន់ណាស់ ហើយលោកអ្នកគួរតែយកចិត្តទុកដាក់ចំពោះថតដាច់ដោយឡែកនីមួយៗរបស់ទូ ទឹកកក។
សីតុណ្ហភាព ០ ដល់ ៤ អង្សាក្នុងទូទឹកកកគឺជាជម្រើសល្អបំផុតសម្រាប់ទប់ស្កាត់បាក់តេរីកុំឱ្យរីករាលដាល។
នៅផ្នែកខាងលើនៃទូទឹកកកគួររក្សាអាហារនៅសល់ ភេសជ្ជៈ គ្រឿងទេសស្រស់ៗ និងអាហារបណ្តោះអាសន្នផ្សេងទៀតដែលត្រៀមសម្រាប់ប្រើគ្រប់ពេល ព្រោះសីតុណ្ហភាពក្នុងផ្នែកនេះគឺមានស្ថេរភាពបំផុត។
ផលិតផលដែលមានសារធាតុការពារគុណភាពគួរទុកនៅត្រចៀកទ្វារទូរទឹកកក ព្រោះវាគឺជាផ្នែកដែល "ពុំសូវត្រជាក់ជាងគេបំផុត" ក្នុងទូទឹកកក។
ផលិតផលទឹកដោះគោ និងស៊ុតពុំគួរដាក់នៅលើទ្វារទូទឹកកកនោះទេ ទោះបីទូទឹកកកភាគច្រើនបានបង្កើតកន្លែងសម្រាប់ដាក់ស៊ុតលើ ត្រចៀកទ្វារក៏ដោយ។ តែទោះយ៉ាងណា កុំដាក់ស៊ុតនិងទឹកដោះគោនៅប្រឡោះដែលគេបង្កើតនេះឱ្យសោះ។ មូលហេតុគឺថា ប្រសិនបើស៊ុត និងទឹកដោះគោប៉ះនឹងបាក់តេរី Salmonella ក្នុងទូរទឹកកក វានឹងធ្វើឱ្យបាក់តេរីប្រភេទនេះកើនឡើងទ្វេរដង។ ទឹកផ្លែឈើ និងម៉ាយ៉ាណែតលាបនំប៉័ងអាចដាក់លើត្រចៀកទ្វារជំនួសវិញ។
ប្រសិនបើលោកអ្នកចង់ដាក់ផលិតផលស៊ុតនិងទឹកដោះគោគឺនៅតែអាចដាក់បាន ប៉ុន្តែត្រូវដាក់នៅកន្លែងដែលត្រជាក់បំផុត ដែលធ្វើឱ្យបាក់តេរីមិនអាចរីករាលដាលបាន។ តែទោះយ៉ាងណា កន្លែងដែលត្រជាក់បំផុតគឺជាកន្លែងសម្រាប់ដាក់របស់ចាំបាច់ផ្សេងទេ ហើយប្រសិនបើយកស៊ុតទៅដាក់នៅទីនោះ វានឹងប្រឈមការបែកពងខ្ពស់ណាស់។
ចៀសវាងដាក់នំប៉័ងក្នុងទូទឹកកក និងត្រូវប្រាកដថាទូរទឹកកកមានចន្លោះទំនេរខ្លះដើម្បីឱ្យខ្យល់ ត្រជាក់បក់ចុះឡើងនៅខាងក្នុងនោះ៕
ប្រភព៖ ម៉ាយឡាយស្តាយ



បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!