បង្ហោះនៅថ្ងៃ ៖   Tuesday, August 02, 2016

កាយវិការ​ដ៏​គួរឲ្យ​គោរព​របស់​កំពូល​កីឡាករ​ខ្សែប្រយុទ្ធ​កម្ពុជា​ ចាន់ វឌ្ឍនាកា

កាលពី​ថ្ងៃ​សុក្រ​ ទី​១៨​ ខែ​មីនា​ ឆ្នាំ​២០១៦​ ក្រុម​ Cambodia All Stars ​បាន​បើក​ការ​ប្រកួត​បាល់ទាត់​លក្ខណៈ​<!–more–>មិត្តភាព​អន្តរជាតិ​ ជាមួយ​ក្រុម​ Laos All Stars​ ដែល​នេះ​ជា​ការ​អបអរ​ខួប​អនុស្សាវរីយ​ទំនាក់ទំនង​ការទូត​កម្ពុជា-ឡាវ​​ លើក​ទី​៦០ ហើយ​ស្របគ្នា​នោះ​ការប្រកួត​នេះ​បាន​បញ្ចប់​ដោយ​ ក្រុម​ Cambodia ​All Stars​ ទទួល​ជ័យជំនះ​ក្នុង​លទ្ធផល​៣​ទល់​នឹង​២។​
យ៉ាងណាមិញ​ក្នុង​ការប្រកួត​នេះ​ គេ​សង្កេត​ឃើញ​មាន​ការ​ប៉ះទង្គិច​គ្នា​មួយ​ចំនួន​ ជាពិសេស​រវាង​ខ្សែ​ការពារ​ក្រុម​ឡាវ​ ជាមួយ​កីឡាករ​ខ្សែប្រយុទ្ធ​ក្រុម​កម្ពុជា​ ចាន់ វឌ្ឍនាកា ​តែ​បើ​ទោះ​ជា​ស្ថានភាព​នៅ​ក្នុង​ការប្រកួត​មាន​សភាព​តឹងតែង​ដូច្នេះ​ក៏​ពិត ​មែន​ កីឡាករ​ខ្សែប្រយុទ្ធ​កម្ពុជា​រូប​នេះ​ក៏​មិន​បាន​មាន​ការ​គុំកួន​អ្វី​ដែរ​ ហើយ​មិន​តែ​ប៉ុណ្ណោះ​ក្រោយពេល​ចប់​ការប្រកួត​វិញ​ រូបគេ​បាន​ដើរ​ទៅ​ចាប់ដៃ​ជាមួយ​កីឡាករ​ក្រុម​ឡាវ​ ដល់​កន្លែង​ទៀត​ផង។​


ចែកចាយអត្ថបទបន្តតាមរយះ

បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!

រឿង សង្សារខ្ញុំក្រមំុកូន១

Advertising A1

អត្ថបទពេញនិយម

Advertising A2