កីឡាករ Lionel Messi នឹងត្រូវអវត្តមានពីការប្រកួត La Liga ក្នុងរយៈពេល ពីប្រាំពីរ ទៅប្រាំបីសប្តាហ៍ ដោយសាររងរបួស
សរសៃពួឆ្អឹង ជង្គង់ឆ្វេងរបស់គាត់ ក្រោយពីបុកជាមួយកីឡា Pedro
Bigas។គ្រូបង្វឹក Barcelona លោក Luis Enrique
បានឱ្យដឹងថាតាមរយៈទីភ្នាក់ងារ AFP ថា: «ពេលកីឡាកររងរបួស
រឿងដំបូងបំផុត គឺការសោកស្តាយ។ ជាការពិតណាស់
ការរងរបូសរបស់កីឡាករគឺជាសុបិន្ត និងរឿងអាក្រក់បំផុតសម្រាប់ អាជីពពួកគេ។
វារឹតតែធ្ងន់ធ្ងរ នៅពេលដែលវាបានកើតឡើងចំពោះកីឡាករ Leo Messi
ដែលជាកីឡាករសំខាន់របស់ក្រុម។បើយោងតាមល្យឿននៃការជាសះស្បាយរបស់ លោក Messi
គ្រូបង្វឹកBarcelona នៅមិនទាន់ហ៊ានអះអាងថា Messiនឹងអាចមានវត្តមាន
នៅក្នុងការប្រកួតជាមួយ Real Madrid នៅរដូវកាលទីមួយ នៃ Clasicoនៅឡើយទេ។
គួររំលឹកផងដែរថាភាគីធំជាងគេបំផុតចំនួនពីររបស់ប្រទេសអេស្ប៉ាញ
នឹងមកប៉ះគ្នានៅថ្ងៃទី 21 ខែវិច្ឆិកានៅឯកីឡដ្ឋាន Bernabeu Santiago
នៅក្នុងទីក្រុងម៉ាឌ្រីដ។
ក្លិប Barcelona សង្ឃឹមថាកីឡាកររបស់ខ្លួននឹងជាសះស្បើយ ហើយអាចវិលត្រឡប់ទៅលេងអោយបានទាន់ពេល៕
ប្រភព៖ CNN



បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!