អ្នកចាំទី Petr Cech
បានធ្វើឲ្យមានកំហុសនាថ្ងៃនៃការបង្ហាញខ្លួនជាលើកទី១របស់គេ
ក្នុងក្របខ័ណ្ឌ Premier League សម្រាប់ក្រុម Arsenal
ខណៈដែលការប្រព្រឹត្តកំហុសរបស់់គេបានជួយឲ្យក្រុម WestnHam United
កត់ត្រាជ័យជម្នះ ២-០ នៅកីឡដ្ឋាន Emirates កាលពីថ្ងៃអាទិត្យ។
ការចូលរួមរបស់ Cech ពីក្លិប Chelsea ត្រូវបានចាត់ទុកថា
ជាការចុះហត្ថលេខាដែលអាចនឹងធ្វើឲ្យ Arsenal
ក្លាយជាក្រុមប្រជែងដណ្តើមពាន ប៉ុន្តែ
វាគ្រាន់តែក្តីសង្ឃឹមមួយប៉ុណ្ណោះ ខណៈដែលក្រុមរបស់លោក Arsene
Wenger បានបើករដូវកាលក្របខ័ណ្ឌ Premier League
ជាមួយនឹងការរងបរាជ័យក្នុងផ្ទះខ្លួនឯងជាលើកទី២ក្នុងរយៈពេល៣
ឆ្នាំ។
ការធ្វេសប្រហែសរបស់ Cech បានធ្វើឲ្យកីឡាករ Cheikhou Kouyate
មានឱកាសតែតបាល់ដើម្បីធ្វើឲ្យ West Ham
នាំមុខមុនក្រោយពីការស៊ុតបាល់ពិន័យពីចម្ងាយរបស់កីឡាករ Dimitri
Payet
ហើយការយឺតយ៉ាវរបស់អ្នកចាំទីអន្តរជាតិឆែករូបនេះក្នុងការលោតទៅ
សង្គ្រោះបាល់បាននាំឲ្យមានគ្រាប់បាល់បញ្ចូលទី១គ្រាប់ទៀតពី
សំណាក់ Mauro Zarate។ លោក Wenger
ដែលក្រុមរបស់លោកបានផ្តួលក្រុមម្ចាស់ជើងឯក Chelsea ១-០
ក្នុងការប្រកួតដណ្តើមពាន Community Shield កាលពីចុងសប្តាហ៍នោះ
បានឲ្យដឹងថា៖ «យើងមិនមានការជឿជាក់ក្នុងតំបន់ប្រយុទ្ធ
ឬតំបន់ការពារឡើយ។ កីឡាករហាក់ដូចជាមានការភិតភ័យពេក
និងដាក់សម្ពាធលើខ្លួនឯងច្រើនពេក។ ថ្ងៃនេះ
យើងមានការឈឺចុកចាប់ផ្នែកអារម្មណ៍
ហើយវាជាឱកាសដ៏ល្អមួយក្នុងការឆ្លើយតប»។
ការទទួលជ័យជម្នះរបស់ក្រុម West Ham បានរំឭកដល់ការទទួលជ័យជម្នះ
៣-១ របស់ក្រុម Emirates នៅថ្ងៃទី១នៃរដូវកាលឆ្នាំ២០១៣-២០១៤
និងបានធ្វើឲ្យលោក Slaven Bilic
កត់ត្រាជ័យជម្នះក្នុងការប្រកួតលីកទី១របស់លោកក្នុងនាមជាអ្នក
ចាត់ការទូទៅ៕
ប្រភពព័ត៌មាន៖ Channel News Asia


បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!