បង្ហោះនៅថ្ងៃ ៖   Tuesday, August 02, 2016

សង្ស័យមានការដាក់គ្រាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ Metrojet Flight 9268

អាមេរិក៖ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើននៅក្នុងសហគមន៍ស៊ើបការណ៍យោធានិងសន្តិសុខជាតិសហរដ្ឋអាមេរិកបានលើកឡើង​ថា ករណីធ្លាក់យន្តហោះដឹកអ្នកដំណើររុស្ស៊ី មានជាប់ទាក់ទងនឹងការដាក់គ្រាប់បែក។


គួររំលឹកផងដែរថា ការធ្លាក់យន្តហោះ Metrojet Flight 9268 នៅតំបន់ Sinai កាលពីសប្តាហ៍មុន បានសម្លាប់មនុស្សអស់ ២២៤នាក់។
ក្រុមស៊ើបអង្កេតសហរដ្ឋសហរដ្ឋ និងចក្រភពអង់គ្លេស បានធ្វើការវិភាគលើពាក្យពេចន៍ក្នុងការជជែកក្រៅផ្លូវការមួយបន្ទាប់ពីការប៉ះទង្គិចជាមួយសម្ព័ន្ធ ISISនៅក្នុងប្រតិបត្តិការនៅSyria បានរកឃើញថា ក្នុងពាក្យពេចន៍ទាំងនោះមាននិយាយទាក់ទងនឹងប្រភេទគ្រាប់បែក និងប្រតិបត្តិការដាក់គ្រាប់បែក ដែលនេះអាចមានការជាប់ពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះរុស្ស៊ីមួយនេះ។ គួរបញ្ជាក់ផងដែរថា ផ្កាយរណប សហរដ្ឋអាមេរិកក៏ចាប់បាន រលកកំដៅកើតចេញពីការផ្ទុះពីលើតំបន់Sinai នៅថ្ងៃកើតហេតុនោះផងដែរ។

 បើទោះជាយ៉ាងនេះក្តីរុស្ស៊ី និងអេស្ស៊ីបបាន ច្រានចោលនូវការការសង្ស័យមួយនេះ។បើយោងតាមអាជ្ញាធរអេស្ស៊ីបបានអោយដឹងថា តាមរយៈឧបករណ៍ថតសម្លេង គេបានស្តាប់លឺសំលេងផ្ទុះនៅវិនាទីចុងក្រោយមុនពេលយន្តហោះបានបាត់ពីរាដា។ បើទោះជាយ៉ាងនេះក្តីយើងពុំទាន់អាចសន្និដ្ឋានថា មានការដាក់គ្រាប់បែកលើយន្តហោះនេះទេ។សម្លេងដែលថតបាន នឹងត្រូវយកទៅធ្វើការវិភាគក្នុងមន្ទីរពិសោធ ដើម្បីស្វែងយល់ពីស្ថានភាពខណៈពេលកើតហេតុ។ ថ្វីត្បិតរុស្ស៊ីច្រានចោលការលើកឡើងរបស់អាមេរិក តែគេសង្កេតឃើញមានការរិតបន្តឹងសន្តិសុខ ហើយកាលពីថ្ងៃសុក្រមានការផ្អាកជើងហោះហើរ ដែលនេះជាសញ្ញាថា រុស្ស៊ីកំពុងតែប្រុងខ្លួនទទួលយកការលើកឡើងរបស់សហរដ្ឋអាមេរិក។


ប្រភព៖ BBC

ចែកចាយអត្ថបទបន្តតាមរយះ

បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!

រឿង សង្សារខ្ញុំក្រមំុកូន១

Advertising A1

អត្ថបទពេញនិយម

Advertising A2