ការបង្ហាញខ្លួនជាលើកទី១របស់ខ្សែប្រយុទ្ធ Raheem Sterling
សម្រាប់ក្រុម Manchester City
មិនត្រូវបានស្ថិតក្នុងការចាប់អារម្មណ៍ដោយសារតែកីឡាករ
ចាស់ៗ ខណៈដែលខ្សែបម្រើ Yaya Toure និងខ្សែការពារ Vincent Kompany
បានរកគ្រាប់បាល់កាត់សេចក្តីក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ៣-០
នៅលើទឹកដីក្រុម West Bromwich Albion កាលពីរាត្រីថ្ងៃចន្ទ។
ក្រោយពីបានមើលក្រុមគូប្រជែងទាំង Chelsea និង Arsenal
ភ្លាត់ស្នៀតកាលពីចុងសប្តាហ៍ថ្មីៗនេះ ក្រុមរបស់លោក Manuel
Pellegrini បានដណ្តើមយកការមានប្រៀបយ៉ាងពេញលេញ
ខណៈដែលពួកគេបានគេចផុតពីការខកចិត្តក្នុងនាមជាក្រុមប្រជែងដណ្តើម
ពានក្របខ័ណ្ឌ Premier League
ជាមួយនឹងការបង្ហាញពីទម្រង់លេងយ៉ាងល្អរបស់ពួកគេនៅលើទឹកដី
Hawthorns។
Toure និង David Silva បានរួមគ្នាជួយឲ្យ Man City
មានគ្រាប់បាល់នាំមុខក្នុងរយៈពេលត្រឹមតែ៩នាទី
នៅពេលដែលខ្សែបម្រើអន្តរជាតិអេស្ប៉ាញ Silva
បានធ្វើឲ្យបានផ្លាតចូលទីយ៉ាងល្អ
បើទោះបីខ្សែបម្រើអន្តរជាតិកូតឌីវ័រ Toure ត្រូវបានគេចាត់ទុកថា
ជាអ្នករកគ្រាប់បាល់ក៏ដោយ។ Toure បានបន្ថែមការនាំមុខរបស់ Man
City ក្នុងរយៈពេល១៥នាទីក្រោយមក ហើយខ្សែការពារអន្តរជាតិបែលហ្ស៊ិក
Kompany
បានបន្ថែមគ្រាប់បាល់ទី៣បន្ទាប់ពីរយៈពេល៣០នាទីដើម្បីផ្តល់នូវ
ការជឿជាក់ដ៏ធំមួយសម្រាប់ក្រុមម្ចាស់ជើងឯករងកាលពីឆ្នាំមុនមួយ
នេះ ដែលបានឈរនៅលើកំពូលតារាង ក្រោយពីការប្រកួតជុំទី១៕
ប្រភពព័ត៌មាន៖ Channel News Asia


បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!