បន្ទាប់ពីការសម្រាកលំហែ នៅទីបំផុត Nancy Wu
បានត្រឡប់មកជួយឃោសនាភាពយន្តភាគថ្មីរបស់នាងរឿង “A Fist Within
Four Walls” ជាមួយនឹងតារាសម្តែងរួម Ruco Chan Philip Ng និង Moon
Lau។
អំឡុងការបង្ហាញមុខជាសាធារណៈ Nancy
ហាក់ដូចជាស្រស់ស្រាយ លេងហ្គេមផ្សេងៗជាមួយនឹងតារាសម្តែងរួម
ហើយហាក់ដូចជាគ្មានអារម្មណ៍ប៉ះពាល់ដោយសារការបែកបាក់របស់នាងនាពេល
ថ្មីៗនេះទេ។
នៅពេលសួរថា
តើនាងស្រក់ទឹកភ្នែកទេនៅពេលចែកផ្លូវគ្នា Nancy បាននិយាយថា “ទេ
វាមិនមែនជាទំនាក់ទំនងស្នេហាដំបូងរបស់ខ្ញុំទេ។
បទពិសោធទាំងអស់បានធ្វើឲ្យខ្ញុំមានចរិតចាស់ទុំ។
គ្មានអារម្មណ៍អវិជ្ជមានទេ។ គ្មានអ្វីដែលថា មិនអាចបំភ្លេចបានទេ។
ខ្ញុំដឹងថា គ្រប់គ្នាបារម្ភចំពោះខ្ញុំ។ ប៉ុន្តែកុំបារម្ភ
ខ្ញុំធំពេញវ័យហើយ”។
Nancy ក៏បានបដិសេធការលើកឡើងថា
ទំនាក់ទំនងស្នេហារបស់នាងបែកបាក់ដោយសារតែភាគីទី៣នោះ។
នាងគ្រាន់តែបង្ហើបប្រាប់ថា
ការបែកបាក់របស់នាងនឹងមិត្តប្រុសគឺដោយសារតែបញ្ហាផ្ទាល់ខ្លួន
មិនអាចដោះស្រាយបាន។នាងបានបដិសេធផងដែរថា
មិនបានបង្ខំមិត្តប្រុសឲ្យរៀបការនោះទេ។
Nancy និយាយថា
“គ្មានរឿងបែបនេះទេ។ តើបង្ខំគេឲ្យរៀបការយ៉ាងម៉េចកើត?
ខ្ញុំយកចិត្តទុកដាក់នឹងការងារ
ហើយការងាររបស់ខ្ញុំមានការចាប់ផ្តើមថ្មី។ វាមិនល្អទេ
ការប្រើពាក្យនេះចំពោះស្រ្តី។ សង្ឃឹមថា
គ្រប់គ្នានឹងមិនយករឿងនេះជាការពិតនោះទេ”៕



បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!