យោងតាមវេបសាយ Asiaone តារាហុងកុង លោក Jackie Chan ហៅ ឈិន ឡុង
បាននិយាយថាការថតឈុតដ៏គ្រោះថ្នាក់មួយក្នុងរឿងថ្មី Skiptrace
គឺជាឈុតដ៏គ្រោះថ្នាក់បំផុតដែលលោកមិនដែលបានជួបឬមិនដែលបានថត
ពីមុនមកនោះទេ។
Jackie Chan ដែលជាតួកំប្លែងផងដែរនេះ
បាននៅរស់ពីគ្រោះថ្នាក់គ្រេចថ្លោះធ្ងន់ធ្ងរ
ដោយមានចេញឈាមពីក្បាលនិងប៊ិះខ្វាក់ភ្នែកក្នុងអំឡុងពេលថតរឿងថ្មី
នេះ។ Jackie Chan អាយុ៦២ឆ្នាំធ្លាប់បានរបួសៗជាច្រើនលើកមកហើយ ប៉ុន្តែវាមិនគ្រោះថ្នាក់ដល់ជិវិតនោះទេ ប៉ុន្តែលោកស្ទើរតែបាត់បង់ជីវិតក្នុងការថតឈុតឆាកដ៏គ្រោះថ្នាក់មួយ នៅទន្លេក្នុងរឿង Skiptrace នេះ។
Jackie Chan បាននិយាយក្នុងបទសម្ភាសន៍មួយតាមអ៊ីម៉ែលថា “ក្នុងឈុតនេះ ខ្ញុំតម្រូវឱ្យធ្វើជាធ្លាក់ចេញពីក្បូនអណ្តែតមួយ ហើយធ្លាក់ចូលក្នុងទឹកទន្លេដែលហូរខ្លាំង។ ខ្ញុំប៊ិះតែលង់ទឹកស្លាប់ក្នុងទន្លេនោះ ដោយសារទឹកហូរខ្លាំងហើយខ្ញុំមិនសូវពូកែហែលទឹកនោះទេ។ ខ្ញុំក៏បានហៅឱ្យគេជួយនៅពេលនោះ”៕






បញ្ចេញមតិ