អណោចអធ័មណាស់ សត្វឆ្កែរាប់រយក្បាលត្រូវគេដាក់ថ្នាំបំពុលដើម្បីសម្លាប់
នៅប្រទេសប៉ាគីស្ថាន ដោយសារតែវាគជាឆ្កែអនាថាគ្មានច្បាស់គ្រប់គ្រង។
តាមប្រព័ន្ធផ្សព្វផ្សាយបានអោយដឹងថា
អ្នកដែលសម្លាប់សុនខគឺវាជាក្រុមមន្ត្រីតែម្តង
ដែលបានបំពុលសត្វឆ្កែអស់រាប់រយក្បាល នៅក្នុងទីក្រុង ការ៉ាជី
ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថានដើម្បីកុំអោយឆ្កែទាំងនោះខាំគេខាំឯងអស់មនុស្សរាប់ពាន់នាក់ក្នុង
មួយឆ្នាំៗដូចមុនទៀតរូបថតជាច្រើនសន្លឹកបានបង្ហាញពីសាកសពសត្វឆ្កែត្រូវបានគេប្រមូល
ដាក់ផ្តុំគ្នានៅតាមដងផ្លូវដែលពូកកម្មករចាប់ផ្តើមនាំគ្នាប្រមូលដាក់រថយន្តដើម្បីយកទៅកប់ចោល។
លោក Sattar Javed អ្នកនាំពាក្យអាជ្ញាធរក្រុងបាននិយាយថា «
គ្រាន់តែនៅក្នុងតំបន់តែពីរទេនៅក្នុងទីក្រុង Karachi
គេបានសម្លាប់សត្វឆ្កែយ៉ាងហោចណាស់ 700 ក្បាលឯណោះគ្រាន់តែរយៈពេលពីរបីថ្ងៃ»។
ចំពោះរបាយការណ៏នៃការវាយប្រហានេះដែរ លោកបណ្ឌិត Seemin Jamali
ដែលជាប្រធានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងតំបន់មានឈ្មោះថា Jinnah
បានអោយដឹងថា កាលពីឆ្នាំមុនគឺមានអ្នកជម្ងឺជា 6500
នាក់ហើយដែលត្រូវបានសត្វឆ្កែខាំ ហើយនៅក្នុងឆ្នាំនេះគឺឃើញមាន 3700 ករណី៕






បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!