ចិន៖ អគារកម្ពស់ពីរជាន់ដែលសាងសង់តាំងពីទសវត្ស៩០នៅខេត្តHenanបានបាក់រលំសង្កត់កម្មករសំណង់ស្លាប់១៧នាក់និងរងរបួស២៣នាក់
ខណៈពេលកម្មករកំពុងជួសជុលឡើងវិញនូវគ្រឹះរបស់អគារ។
ក្រុមសង្គ្រោះបានខិតខំពេញមួយយប់ធ្វើការស្វែងរកសាកសពនិងទាញយកកម្មករដែលនៅរស់រានមានជីវិត
ចេញពីគំនរបាក់បែកអគារនៅBeiwuduស្រុកWuyang។
បើតាមអាជ្ញាធរចិនបានអោយដឹងថា
បច្ចុប្បន្នអ្នករងរបួសធ្ងន់៩នាក់កំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ
ក្បែរក្រុងLouche។បើតាមសម្តីជនរងគ្រោះម្មាក់ឈ្មោះ Feng
Guoqingបានអោយដឹងថា ពួកគាត់ភាគច្រើនជាកសិករមកពីខេត្តNanyang
ហើយទទួលបានការបំពាក់បំប៉នបានតិចតួច
ហើយអ្នកខ្លះទៀតក៏អត់បានទទួលការបំពាក់បំប៉ន់អ្វីឡើយ។គាត់បានបន្ថែមទៀតថា
ខណៈពេលពួកគាត់កំពុងប្រើដូយដើម្បីលើកជ្រុងផ្ទះឡើងក៏ស្រាប់តែវាផ្លាត់ធ្វើអោយបាក់រលំផ្ទះតែម្តង។
ទោះជាយ៉ាងណាក្តី អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតលើករណីនេះដើម្បីស្វែងរកដើមហេតុដែលធ្វើអោយអគារនេះមានការបាក់រលំ។
ប្រភព៖ BBC



បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!