បង្ហោះនៅថ្ងៃ ៖   Tuesday, August 02, 2016

ណុប បាយ៉ារិទ្ធ ជះ​កំហឹង​ខ្លាំងៗ សំ​ដៅ​លើ​អ្នក​ដឹក​នាំ​សម្ដែង​ម្នាក់ ទើប​​ចូល​​មក​​ហង្ស​​មាស សង្ស័យ​ជា​សត្រូវ​ចាស់​របស់​​ខ្លួន

(ភ្នំពេញ)៖ តារាចម្រៀងដុសស្លែ មុខក្មេងសំឡេងចាស់ និងជាគ្រូបង្វឹកក្នុងកម្មវិធី «The Voice Cambodia» លោក ណុប បាយ៉ារិទ្ធ ថ្មីៗនេះ បានបញ្ចេញកំហឹងរបស់ខ្លួន គួរឲ្យភ្ញាក់ផ្អើល ពុំធ្លាប់មាន សំដៅដល់អ្នកដឹកនាំសម្ដែងម្នាក់ ដោយសំណេរទាំងអស់នោះ ហាក់បីដូចជាលោក ណុប បាយ៉ារិទ្ធ មានគំនុំគំគួនតាំងពីយូរណាស់មកហើយ ព្រោះលោកថែមទាំងបានព្រមានធ្ងន់ៗថា សូមកុំធ្វើអីឲ្យប៉ះពាល់រូបលោកឲ្យសោះ ព្រោះលោកអស់ទ្រាំ នឹងទង្វើទាំងអស់នេះទៀតហើយ។

លោក ណុប បាយ៉ារិទ្ធ ត្រូវបានមហាជនកត់សំគាល់ឃើញថា លោកពុំសូវមានព័ត៌មាន ឬរឿងរ៉ាវផ្ទាល់ខ្លួនត្រូវបានបណ្ដាញសារព័ត៌មាន យកមកផ្សាយណាស់ ដោយតារារូបនេះហាក់រស់នៅឃ្លាតឆ្ងាយបន្តិច ពីបណ្ដាញផ្សព្វផ្សាយ។ ម្យ៉ាងទៀត តារាចម្រៀងប្រុសមុខក្មេងសំឡេងចាស់ លោក ណុប បាយ៉ារិទ្ធ ជាតារាចម្រៀងប្រុសពោរពេញ ទៅដោយមនោគមវិជ្ជា ពិសេសពាក្យសម្ដីរបស់លោកធ្វើឲ្យ បេក្ខជនខ្លាំងជាច្រើន តែងតែធ្លាក់ក្នុងកណ្ដាប់ដៃលោក ព្រោះមានការនិយាយ និងទង្វើល្អដូចគ្នា។
ការពីប្រឡងចម្រៀង «The Voice Cambodia» ពីរដូវកាលចុងក្រោយ ក្រុមរបស់ ណុប បាយ៉ារិទ្ធ ថ្វីត្បិតែមិនទាន់បានលើកពាន ក៏ពិតមែន តែកូនក្រមរបស់លោកសុទ្ធសឹងតែ ជាមនុស្សមានកំណើត ព្រោះទឹកដមសំឡេងល្អៗ ស្ទីលឡូយៗ ជាងកូនក្រុម របស់គ្រូបង្វឹកបីនាក់ទៀត ព្រោះកម្មវិធីនេះ ពេលខ្លះក៏មានចំណែក នៃប្រជាប្រិយភាពចូលរួមផងដែរ។


លោក ណុប បាយ៉ារិទ្ធ មិនសូវជាព័ត៌មានអ្វីច្រើនឡើយ ព្រោះលោកជាតារាមានសីលធម៌ខ្ពស់ ពិសេសភាពចាស់ទុំ ក្នុងផលិតកម្ម ធ្វើឲ្យតារាស្រករក្រោយ គោរពរកោតក្រែងលោក ។
ថ្មីៗនេះ ជារឿងមិនគួរឲ្យជឿទាល់តែសោះ ដែលតារាចម្រៀង ណុប បាយ៉ារិទ្ធ បានប្រកាសសង្គ្រាម ជាមួយអ្នកដឹកនាំសម្ដែងវ័យក្មេងម្នាក់ ដែលទើបតែប្រឡូកក្នុងវិស័យ រហូតផ្អើលអស់សារព័ត៌មានក្នុងស្រុក ប៉ុន្តែគេមិនដឹងថា អ្នកនិពន្ធ និងដឹកនាំសម្ដែងជើងថ្មីល្បីនោះ ជានរណាឡើយ។

 ប្រភពព័ត៌មួយបានបង្ហើបថា អ្នកដឹកនាំសម្ដែង បទចម្រៀងដ៏ល្បីល្បាញ វ័យក្មេង និងសង្ហារូបនោះ គឺលោក អេកូវ៉ាសុង (Eco vaksong) ហៅ ប៉ ដែលទំនងជាគូបដិបក្ខរបស់លោក ណុប បាយ៉ារិទ្ធ ព្រោះលោកទើបតែរើទ្រនំ ពីផលិតកម្ម សាន់ដេ មកផលិតកម្ម ហង្សមាស ខណៈដែល សាន់ដេ ជាទ្រនំប្អូនប្រុសលោក ណុប បាយ៉ារិទ្ធ គឺលោក នីកូ ចំណែកហង្សមាស ជាទ្រនំរបស់លោក ណុប បាយ៉ារិទ្ធ ផ្ទាល់។ ទំនាស់នេះចេញពីរឿងស៊ីត្រាវ (និយាយដើមគ្នា) របស់អ្នកដឹកនាំវ័យក្មេង ដែលគេពុំបានដឹងថា ជារឿងធ្ងន់ធ្ងរ ដល់កម្រិតណាឡើយ បានជាធ្វើឲ្យតារាចាស់ឆ្នាំចាស់ខែ ណុប បាយ៉ារិទ្ធ ទ្រាំមិនបាន រហូតបង្ហោះសំណេរជិតមួយទំព័រ ហើយបកអាក្រាតពីអ្នកដឹកនាំ និងព្រមានចាកចេញ បើមិនមានវិធានការត្រឹមត្រូវលើបុគ្គលនោះទៀតផង ។

យ៉ាងណាមិញ លោក អេកូ វ៉ាកសុង ហៅ ប៉ មិនអាចសុំការបំភ្លឺបានទេ ថា តើលោកជាគូបដិបក្ខរបស់លោក ណុប បាយ៉ារិទ្ធ ឬយ៉ាងណា ខណៈដែលក្នុង Facebook របស់លោក ប៉ ត្រូវបានគេប្រទះឃើញ បង្ហោះរូបសត្វសេកមួយ ហើយសរសេរថា «ជួប ខាំ» ដែលជាសារឌឺដងផ្លែផ្កា ឲ្យគ្នាទៅវិញទៅមក៕


ចែកចាយអត្ថបទបន្តតាមរយះ

បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!

រឿង សង្សារខ្ញុំក្រមំុកូន១

Advertising A1

អត្ថបទពេញនិយម

Advertising A2