បង្ហោះនៅថ្ងៃ ៖   Tuesday, August 02, 2016

ចិន​ក្ដៅ​ក្រហាយ​ព្រោះ​លី តឺហួរ​​​បាន​ត្រឹម​​តួ​កំប៉ិកកំប៉ុក​ក្នុងរឿង “The Great Wall” ( មានវិដេអូ)

ទស្សនិកជន​ចិន​មាន​អារម្មណ៍​ថា​ខ្លួន​ត្រូវ​គេ​ឆបោក​ក្រោយ​ពេល​តួ​​អង្គ​​ របស់​តារា​សម្ដែង Andy Lau ក្នុង​រឿង “The Great Wall” ត្រូវ​បាន​ទម្លាយ​ជា​ផ្លូវ​ការ​មុន​នេះ។


មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Tan Yan បាន​ឲ្យ​ដឹង​ថា​អ្នក​គាំទ្រ​វិស័យ​ភាពយន្ត​ចិន​កំពុង​ផ្ទុះ​កំហឹង​ជា​ខ្លាំង ​មុន​ថ្ងៃ​ភាពយន្ត “The Great Wall” ចាក់​បញ្ចាំង។ កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ តួ​អង្គ​របស់​រឿង “The Great Wall” ត្រូវ​បាន​បង្ហាញ​នៅ​លើ​គេហទំព័រ​ផ្លូវ​ការ​របស់​រឿង​នេះ។ ទស្សនិកជនមាន​អារម្មណ៍​ថា​ខ្លួន​ត្រូវ​ក្រុម​ការងារ​ឆបោក​នៅ​ពេល​ឃើញ​តួ​ របស់ តារា​សម្ដែង លី តឺហួរ។

ក្នុង​សន្និសីទ​កាល​ពី​ខែ​មិថុនា Zhang Zimou អ្នក​ដឹក​នាំ​រឿង​នេះ​បាន​ឲ្យ​ដឹង​ថា តារា​ហូលីវូដ Matt Damon គឺ​ជា​មេទ័ព​របស់​អឺរ៉ុប​រីឯ​តួ​រឿង “ស្ដេច​ល្បែង” គឺ​ជា​មេទ័ព​របស់​ចិន ពោល​គឺ លី តឺហួរ​គឺ​ជា​តួឯក​ទី​២​ក្រោយ​តែ Matt Damon។ យ៉ាងណាក៏ដោយ នៅ​ពេល​ប្រកាស​ជា​ផ្លូវ​ការ​មុន​នេះ តារា​វ័យ​៥៤​ឆ្នាំ​បែរ​ជា​ឈរ​ឈ្មោះ​នៅ​លំដាប់​ទី៥ ក្រោយ Matt Damon, Pedro Pascal, Jing Tian និង Willem Dafoe ទៅវិញ។
អ្នក​ប្រើ​អ៊ីនធឺណិត​ចិន​កំពុង​កោះ​ហៅ​គ្នា​បោះបង់​ចោល​រឿង​នេះ​ដោយ​ មូលហេតុ​២​នោះ​គឺ ក្រុម​ការងារ​ចង់​ឲ្យ Matt Damon ក្លាយ​ជា​អ្នក​សង្គ្រោះ​មហា​កំពែង​ចិន​ដែល​ជា​រឿង​មិន​អាច​ទទួល​យក​បាន។​រីឯ ​មូលហេតុ​មួយ​ទៀត​នោះ​គឺ Andy Lau ត្រូវ​បាន​គេ​គាប​សង្កត់​កំឡុង​ពេល​ថត​រឿង។

“នៅ​ក្នុង​សន្និសីទ​មុន​នោះ ពួក​គេ​សុទ្ធ​តែ​បាន​និយាយ​ថា Andy Lau គឺ​ជា​តួឯក​ទី​២​តែ​ឥលូវ​អ្វី​ៗ​បាន​ផ្លាស់​ប្ដូរ​អស់​ហើយ។ លី តឺហួរ​ក្លាយ​ជា​តួ​បន្ទាប់​បន្សំ​វិញ។ ព័ត៌មាន​មិន​ច្បាស់​លាស់​របស់​ក្រុម​ការងារ​បង្ហាញ​ឲ្យ​ឃើញ​ពី​ខ្វះ​ការ​ គោរព​ដល់​ទស្សនិកជន” មតិ​របស់​ទស្សនិកជន​ចិន​មួយ​រូប៕

ចែកចាយអត្ថបទបន្តតាមរយះ

បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!

រឿង សង្សារខ្ញុំក្រមំុកូន១

Advertising A1

អត្ថបទពេញនិយម

Advertising A2