អតីតកីឡាករប្រដាល់និងតារាសម្ដែងល្បីឈ្មោះ Mike Tyson
បានឈានជើងមកដល់ទីក្រុងហូជីមិញព្រឹកនេះដើម្បីថតភាពយន្ត “Girls 2-
girls and gangster”។
រសៀលថ្ងៃទី ២ខែសីហា កំពូលកីឡាករប្រដាល់ Mike Tyson
បានដាក់ជើងមកដល់ទីក្រុងហូជីមិញតាមការអញ្ជើញរបស់ផលិតករភាពយន្ត
វៀតណាម Tran Bao Son ដើម្បីថតភាពយន្ត “Girls 2- girls and gangster”។
នេះគឺជាភាពយន្តអាស៊ីទី២របស់តារាវ័យ៥០នេះក្រោយរឿង “Ip Man 3”
ដែលបានសម្ដែងរួមជាមួយនឹងតារាសម្ដែង Donnie Yen កាលពីឆ្នាំមុន។
តារាសម្ដែងនិងផលិតករ Tran Bao Son បានឲ្យដឹងថាតួរឿង “Ip Man 3”
នឹងត្រូវថតនៅវៀតណាមក្នុងរយៈពេល១សប្ដាហ៍មុនពេលត្រូវថតបន្តនៅ
អាមេរិក។ ដៃគូសម្ដែងជាមួយអតីតកីឡាប្រដាល់នេះគឺតារាសម្ដែងស្រី Jannie Chang
ដែលជាតួបងស្រីរបស់ Fan Bingbing ក្នុងរឿង “មហិច្ឆតាអ៊ូម៉ីនាង”។ “Girls 2
– girls and gangster” គឺជាគម្រោងភាពយន្តធំមួយរបស់ផលិតករ Tran Bao
Son ដែលមានលោកជាអ្នកសម្ដែងតួឯក។
រឿងនេះប្រមូលផ្ដុំទៅដោយតារាល្បីអាស៊ីជាច្រើនដោយមានតួភ្ញៀវ
កិត្តិយសគឺ Mike Tyson។ តាមការគ្រោងទុក
រឿងនេះនឹងត្រូវបានដាក់បញ្ចាំងនៅហុងកុងនិងប្រទេសមួយចំនួននៅ
អាស៊ីក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០១៦
ហើយក្រោយមកទើបបញ្ចាំងនៅវៀតណាម៕







បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!