ខែសីហា នេះ ទូរទស្សនិកជន
នឹងបានផ្ទុះសំណើចជាមួយវេហាសព្ទកំប្លុកកំប្លែងរវាងអ្នកនាង ខាត់
សុឃីម និងលោក ចាប ចៀន ក្នុងកម្មវិធី «វេទិកាព្រហ្មម៉ាញ» របស់ភីអិនអិន។
អ្នកនាង ខាត់ សុឃីម នឹងចូលខ្លួនជាពិធីករជំនួសលោក ព្រហ្មម៉ាញ
ដែលនឹងអវត្តមាននៅក្នុងខែសីហានេះ។
ខាត់ សុឃីម នឹងបញ្ចេញវេហាសព្ទកំប្លែង
ប្រដេញប្រសងជាមួយដៃគូគឺលោក ចាប ចៀន
ដើម្បីបង្កនូវបរិយាកាសសប្បាយរីករាយជូនដល់ទូរទស្សនិកជនភីអិនអិន
នៅរៀងរាល់រាត្រីថ្ងៃពុធ។
«វេទិកាព្រហ្មម៉ាញ» បាន និងកំពុងចាក់ផ្សាយ
ហើយក៏កំពុងតែទទួលបានប្រជាប្រិយភាពពីសំណាក់ទូរទស្សនិកជនអស់
ជាច្រើនសប្តាហ៍មកហើយ។
កម្មវិធីនេះចាក់ផ្សាយនៅក្នុងម៉ោងមាសរបស់ភីអិនអិន រៀងរាល់ថ្ងៃពុធ
វេលាម៉ោង ៨:៣០ ដល់ម៉ោង ៩ យប់។ កម្មវិធីវេទិកាព្រហ្មម៉ាញកន្លងមក
មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតារាល្បីៗ ដូចជា លោក នេន ទុំ
អ្នកនាង សារ៉ាយ សក្កណា អ្នកនាង ទូច ស្រីល័ក្ខ កញ្ញា ព្រះកាយច័ន្ទ និងកញ្ញា
នៅ សូនីតា ជាដើម។
សម្រាប់ថ្ងៃពុធ ទី៣ សីហា ស្អែកនេះ កម្មវិធី «វេទិកាព្រហ្មម៉ាញ»
នឹងមានទស្សនីយភាពថ្មីសម្រាប់បម្រើអារម្មណ៍របស់ទូរទស្សនិកជន
ដែលមានការចូលរួមពីលោក សាឡាត់ និងលោក ហេង សារ៉េត។
ពួកគាត់ទាំងពីរនាក់រួមនឹងពិធីករទាំងពីរ គឺលោក ចាប ចៀន និងអ្នកនាង
ខាត់ សុឃីម នឹងសម្តែងឈុតឆាករឿងកំប្លែង ឪពុកក្មេករើសកូនប្រសា
ជឿជាក់ថាទូរទស្សនិកជននឹងទទួលបានសំណើចសើចក្អាកក្អាយដូចសព្វដង។



បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!